ភាពជាអ្នកដឹកនាំតាមរយៈការកសាងស្នាដៃ | Leadership through achievement building

ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថាជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ភាពជាអ្នកដឹកនាំរបស់អ្នកគ្រប់គ្នាត្រូវតែមាន គ្រាន់តែពេលខ្លះលោកអ្នកដឹង ពេលខ្លះមិនដឹង ឬមិនទាន់ស្វែងយល់នៅឡើយ។ ហេតុដូច្នេះ ថ្ងៃនេះ សូមលើកយកគន្លឹះទាំង 5 សម្រាប់ជម្រុញដល់ភាពជាអ្នកដឹកនាំរបស់លោកអ្នក ទោះលោកអ្នកមានស្តាយ (Style) ផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ គឺអាចអនុវត្តបានដូចគ្នា ដើម្បីឈានទៅរកភាពប្រាកដនិយម និងជោគជ័យសម្រាប់ខ្លួនអ្នក អ្នកដទៃ ឬក្រុមការងារ។ តោះសាកល្បងអានគន្លឹះនិមួយៗ ដូចតទៅ៖

  1. ជួបបញ្ហា ត្រូវតែដោះស្រាយ

    អ្នកដឹកនាំដែលអស្ចារ្យ គឺក្លាហានណាស់ក្នុងការប្រឈមនឹងរាល់បញ្ហា ដោយប្រឹងប្រែងយ៉ាងស្មោះស្ម័គ្រដោះស្រាយបានយ៉ាងល្អ។ ទោះស្ថិតក្នុងកាលៈទេសៈធ្លាក់ចុះដុនដាបដល់កម្រិតទាបបំផុតយ៉ាងណាក៏ដោយ អ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពហ៊ានប្រឈមនឹងបញ្ហាទាំងនេះដោយមិនគេចវេសឡើយ។ ការបង្កើតការទាក់ទងជាធម្មតាមួយជាមួយនឹងបុគ្គលិកក្រោមបង្គាប់ ដោយបង្ហាញ ឬប្រាប់ពីព័ត៌មាន​ ឬអ្វីៗដែលល្អៗ និងមិនល្អ…ទាំងនេះនឹងនាំដល់ការបង្កើតការជឿជាក់ដ៏ខ្ពស់មួយ រវាងបុគ្គលិក និងថ្នាក់ដឹកនាំ ហើយអ្នកទាំងអស់គ្នា នឹងមិនជួបនូវបញ្ហា ឬវិវាទផ្លូវចិត្តដែលកើតឡើងភ្លាមៗនោះដែរ។ ត្រង់នេះ យើងឃើញមានឃ្លាមួយចំនួនគួរពិចារណា “ការនិយាយខ្សឹបខ្សៀវនៅកន្លែងញ៊ាំកាហ្វេ ជាទូទៅវាទំនងជាអាក្រក់លើសការពិតរហូតដល់10ដងឯណោះ” នេះបើតាមសម្តីរបស់ Handal ។ លើសពីនេះ “បុគ្គលិកត្រូវការអ្នកដឹកនាំដែលហ៊ានតស៊ូ ប្រឈមដោះស្រាយដោយសន្តិវិធី និងឈ្នះឈ្នះ នៃរឿងពិតទាំងអស់នោះផងដែរ​“។

  2. យកឈ្នះឲ្យបាននូវភាពជឿទុកចិត្ត

    បុគ្គលិក ត្រូវបានគេដឹងថានឹងមានជំហរកាន់តែស្មោះត្រង់ និងពេញចិត្តការងារនៅក្នុងកន្លែង ឬបរិយាកាសការងារមួយដែលដឹកនាំដោយអ្នកគ្រប់គ្រងដែលពួកគាត់ជឿទុកចិត្ត។ វិធីដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍ និងធ្វើបែបនេះ មានច្រើនយ៉ាង៖

    – លោកអ្នកអាចប្រើការយកចិត្តទុកដាក់លើបុគ្គលិកទៅតាមកន្លែងធ្វើការនិមួយៗ។

    – មិនគួរលូកដៃចូលជ្រៅពេកទៅក្នុងរឿងបុគ្គលរបស់ពួកគាត់ឡើយ ប៉ុន្តែអាចលើកទឹកចិត្តដោយប្រយោលដល់ពួកគាត់ ដោយសួរនាំពីការរៀនសូត្រ និងការហាត់ ឬលេងកីឡារបស់កូនៗគាត់ទៅវិញ ល្អជាង។

    – ជានិច្ចកាលត្រូវបង្ហាញដោយមិនមានល្បិចកលថា អ្នកដឹកនាំចាប់អារម្មណ៍ពីភាពជោគជ័យរបស់បុគ្គលិក ហើយពិភាក្សាផ្តល់យោបល់ពីអាជីពការងាររបស់ពួកគាត់។

    នៅពេលពេលបុគ្គលិក អ្នកលក់ ឬនរណាបានធ្វើអ្វីខុស សូមកុំព្យាយាមរិះគន់ បង្អាប់ បន្ទោស ឬកែគាត់ពេលកំពុងខឹងឲ្យសោះ មិនមានលទ្ធផលទេ។ លោកអ្នកត្រូវតែពន្យល់ពីស្ថានភាពកំហុសនោះ ដោយស្ងប់ស្ងាត់ ហើយបង្ហាញពីមូលហេតុ ឬសកម្មភាពនៃអាកប្បកិរិយាពួកគាត់យ៉ាងម៉េចដែលធ្វើទៅមិនត្រឹមត្រូវនោះ ក៏ដូចជាអ្វីដែលលោកអ្នកចង់បានពីគាត់នៅពេលខាងមុខផងដែរ។ នៅពេលដែលពួកគាត់ដឹងថា លោកអ្នកជាអ្នកដឹកនាំបែបនេះ ថែមទាំងមានការយកចិត្តទុកដាក់ដល់បេះដូងពួកគាត់ផងនោះ បុគ្គលិកទាំងអស់នោះនឹងជឿជាក់ និងទុកចិត្ត កក់ក្តៅជាមួយអ្នកដ៏យូរអង្វែងផងដែរ។

  3. ភាពជាអ្នកមានសិទ្ធិ

    ក្នុងភាពជាអ្នកដឹកនាំដ៏ប្រពៃ សូមកុំធ្វើចរឹតហាក់ដូចជាៗនោះ គឺត្រូវធ្វើចរឹតជាក់ស្តែងដែលជារបស់លោកអ្នកពិតៗ។ ធ្វើម៉េចកុំតាំងខ្លួនអស្ចារ្យហួសហេតុពេក ហួសមាឌរបស់ខ្លួន ដែលជាការពេបមាត់ ពេបជ្រាយដ៏អាក្រក់សម្រាប់អ្នក អ្នកនឹងមិនមានការគោរពសរសើរដ៏ពិតប្រាកដណាមួយឡើយពីបុគ្គលិកក្រោមបង្គាប់។ គួរសួរខ្លួនឯងថា លោកអ្នកជាមនុស្សបែបម៉េច? បើទោះជាបែបណា ក៏គួរតែបង្កើតសំណើចសម្រាប់បុគ្គលិកក្រោមបង្គាប់ផងដែរ។ លោកអ្នកត្រូវប្រើភាពខ្លាំង និងបុគ្គលិកលក្ខណៈពិតៗ ក្នុងការបង្កើតនូវស្តាយ៍ (Style) ក្នុងការដឹកនាំដោយខ្លួនលោកអ្នកបាន។

  4. ការទទួលបាននូវការគោរពពិត

    នៅពេលដែលលោកអ្នកបង្ហាញ និងអនុវត្តខ្លួនអ្នកប្រកបដោយសីលធម៌ និងគំរូដ៏ល្អសម្រាប់ពួកគាត់ធ្វើតាម នោះលោកអ្នកនឹងទទួលបានការគោរពយ៉ាងពិតប្រាកដពីបុគ្គលិក ឬមនុស្សម្នាជុំវិញខ្លួនអ្នកជាក់ជាមិនខាន។ អ្នកដឹកនាំណាដែល ​“និយាយហើយធ្វើ មិននិយាយចោល” ជាបុគ្គលគំរូបំផុតសម្រាប់ក្រុមការងារ ក៏ដូចជាក្រុមហ៊ុន និងអ្នកវិនិយោគជាមួយដទៃទៀតផងដែរ។ អ្នករាល់គ្នានឹងគោរពដោយស្មោះស្ម័គ្រចេញពីចិត្តចំពោះការផ្តល់តម្លៃ និងការគោរពទៅវិញទៅមកជាក់ជាមិនខាន។

  5. នៅតែចង់ដឹងលឺ និងច្នៃប្រឌិត

    អ្នកដឹកនាំប្រពៃ តែងតែចង់ដឹងលឺសុខទុក្ខបុគ្គលិក ឬអ្នកក្រោមបង្គាប់ ហើយនៅតែសិក្សាបន្តសម្រាប់ខ្លួនឯងជានិច្ច។ ពួកគាត់សុទ្ធតែជាអ្នកចង់ដឹងរឿងរ៉ាវទាំងឡាយ ហើយស្វែងរកគំនិត របកគំហើញ និងព័ត៌មានថ្មីៗ។ អ្នកដឹកនាំដែលល្អបំផុតនេះ គឺជាអ្នកយល់ដឹងពីការវិវត្ត និងទំនោរថ្មីៗ ដែលទទួលបានពីគ្រប់ទីកន្លែង ហើយតែងតែប្រមើមើលរកនូវចំណេះដឹង ឬបុគ្គលិក ឬអ្នកក្រោមបង្គាប់ដែលអាចផ្តល់ជាយោបល់ដល់គាត់បាន និងផ្តល់គុណសម្បត្តិ ឬគុណប្រយោជន៍ដល់ពួកគេ៕

AGB Consulting (Best job And Top recruitment agency in Cambodia) ផ្តល់នូវចំណេះដឹងល្អៗជា
ច្រើនដូចជា៖

– ឧកាសការងារថ្មីៗប្រចាំថ្ងៃ | Best job in Cambodia

– ការជួយរកនិងផ្តល់ជូននៅឪកាសការងារជាច្រើន | job opportunity in Cambodia

– ផ្តល់ប្រធានបទល្អៗថ្មីៗជាប្រចាំថ្ងៃ | Best Quote And Tips

– ផ្តល់ការអប់រំតាមបែបពុទ្ធសាសនា | Buddha Quote

– សម្រង់ពាក្យអប់រំវារបស់គ្មិនល្បីៗក្នុងនិងក្រៅប្រទេស | Quote

– វិដេអូជំនួយស្មារតីដល់អ្នកបាក់ទឹកចិត្ត | Video Tips

– វិធីសាស្រ្តល្អៗក្នុងការបំពេញការងារនៅក្នុងក្រុមហ៊ុន| Tips for work

– បទពិសោធន៍័លើវិថីការងារថ្មីៗ | Best Experience job

– អត្តបទដកស្រង់អប់រំល្អៗ

– ផ្តល់នូវVideo កំសាន្តអារម្មណ៍

– រឿងអប់រំខ្លីៗ -ល

Recent Tips

ភាពជាអ្នកដឹកនាំតាមរយៈការកសាងស្នាដៃ | Leadership through achievement building

ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថាជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។