សម្រង់ពុទ្ធដីការដ៏ប្រសើរទាំង12របស់ព្រះពុទ្ធជាម្ចាស់​ Top 12 quotes of the Buddha

​ព្រះពុទ្ធ គឺជា​សាស្តា​នៃ​ព្រះពុទ្ធសាសនា ដែល​ប្រទេស​ទូទាំង​ពិភពលោក រួមទាំង​កម្ពុជា​យើង​ផងដែរ យកមក​ប្រតិបត្តិ​តាម រហូតដល់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចាត់ទុក​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ក្នុង​មាត្រា​៤៣ ។ គិត​តាំងពី​ព្រះ​ជិនស្រី​នៃ​យើង​ទ្រង់​ប្រសូត មកដល់ពេលនេះ មាន​រយៈពេល​ជាង ២៥០០ ឆ្នាំ​ហើយ​។​

កាលដើមឡើយ ព្រះពុទ្ធ មិនទាន់មាន​ឈ្មោះថា​ព្រះពុទ្ធ​នោះទេ គឺ​ព្រះអង្គ​នៅ​ជា​មនុស្ស​ធម្មតា​ដូចជា​មនុស្ស​យើង​ដែរ​។ កាល​នៅ​ជា​គ្រហស្ថ (​មិនទាន់​ចេញ​សាង​ផ្នួស ហើយ​មិនទាន់បាន​ត្រាស់ដឹង​) ព្រះអង្គ​មាន​នាម​ដើម​ថា សិទ្ធត្ថ (​សិត ធ័​ត ថៈ​) ជា​បុត្រា​របស់ ព្រះបាទ​សុទ្ធោទនៈ និង​ព្រះ​នាង​សិរិ​មហាមាយា​ទេវី ដែល​គ្រងរាជ្យ​ក្នុង​ក្រុង​កបិល​ភស្តុ នៃ​ប្រទេស​ឥណ្ឌា​។ ព្រះអង្គ​ទ្រង់​ប្រសូត​តាំងពី​ឆ្នាំ​៦២៤ មុន​គ្រិស្ត​ក​រាជ​មក​ម្ល៉េះ។​

​ក្នុង​ព្រះជន្ម ១៦​ព្រះវស្សា ព្រះអង្គ​បាន​រៀប​អភិសេក ជាមួយ​ព្រះ​នាង​យសោធរា (​ដែល​យើង​ហៅថា​ព្រះ​នាង​ពិម្ពា ជា​ស្រី្ត​មាន​សម្រស់​ល្អ​ជាងគេ​បង្អស់​នា​សម័យ​នោះ​) ហើយ​មាន​បុត្រា​មួយអង្គ ព្រះនាម​ថា ព្រះ​រាហុល​។

​រហូតដល់​ព្រះជន្ម ២៩​ព្រះវស្សា ព្រះអង្គ​ក៏​លួច​ចេញ​សាង​ផ្នួស ក្នុង​រាត្រី​ទាបភ្លឺ ។ ព្រះអង្គ​ទ្រង់​ចេញ​សាង​ផ្នួស ក្រោយពី​ព្រះអង្គ​ទ្រង់​ឃើញ​នូវ​ទេវទូត​ទាំង​៤​។ ទេវទូត​ទាំង​៤ គឺជា​មនុស្ស​៤​ប្រភេទ​ដែល​ទេវតា​និ​មិ្ម​ត​ឲ្យ​ព្រះអង្គ​ឃើញ គឺ ១. មនុស្ស​ចាស់​, ២. មនុស្ស​ឈឺ​, ៣. មនុ​សស្ស​ស្លាប់​, ៤. អ្នកបួស​។ បន្ទា​បី​ពី​ទត​ឃើញ​ទេវទូត​ទាំង​៤​ហើយ ព្រះអង្គ​ក៏​កើត​សេចក្តី​សង្វេគ​នឹង​ដំណើរ​ជីវិត​សត្វលោក ដែល​តែងតែ កើត ចាស់ ឈឺ ស្លាប់ វិលវល់​ក្នុង​វាល​វដ្ត​សង្សារ​ដោយ​ឥតឈប់ឈរ ។ ព្រះអង្គ​ក៏​យល់ថា​មានតែ​ភេទ​ជា​អ្នកបួស​ទេ​ដែល​អាច​ស្វែងរក​ផ្លូវ​រំលត់ទុក្ខ​បាន​។​

​ក្រោយពី​ព្រះអង្គ​ទ្រង់​បាន​សាង​ព្រះ​ផ្នួស ព្រះអង្គ​ក៏​មិនទាន់មាន​ឈ្មោះថា​ព្រះពុទ្ធ​ដែរ រហូត​អស់​រយៈពេល​៦​ព្រះវស្សា​នៃ​ការ​បួស​របស់​ព្រះអង្គ​ក្នុងការ​ស្វែងរក​ធម៌ (​ការ​ស្វែ​រ​រក​ផ្លូវ​នៃ​ការ​ត្រាស់ដឹង ដើម្បី​ក្លាយជា​ព្រះពុទ្ធ​) ទើប​ព្រះអង្គ​បានសម្រេច​នូវ សព្វញ្ញូ​ត​ញ្ញាណ (​ការសម្រេច​ដឹង​នូវ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​ធម្មជាតិ​) ទើប​ព្រះអង្គ​មាន​ឈ្មោះថា ព្រះពុទ្ធ ដែល​មានន័យថា​អ្នក​ត្រាស់ដឹង ក្នុង​ព្រះ​ជន្មាយុ​៣៥​ព្រះវស្សា​។​

​រយៈពេល​៤៥​ព្រះវស្សា​នៃ​ការ​ត្រាស់ដឹង ព្រះអង្គ​ក៏​ទ្រង់​ចូល​បរិនិព្វាន​ក្នុង​ព្រះជន្ម​៨០​ព្រះវស្សា ។ ក្រោយពី​ព្រះអង្គ​ទ្រង់​បរិនិព្វាន រាល់​ឱវាទ​អប់រំ​របស់​ព្រះអង្គ​ត្រូវបាន​សាវ័ក​យកមក​ចងក្រង​ទុកជា​មេរៀន​ដល់​មនុស្ស​ជំនាន់​ក្រោយ ដែល​យើង​ថា​ព្រះពុទ្ធសាសនា​នេះឯង​។​

​ដូច្នេះ​យើង​ឃើញថា ព្រះពុទ្ធ មាន​ដើមកំណើត​ជា​មនុស្ស​លោកធម្មតា មិនមែនជា​ព្រះ ឬក៏​ជា​អាទិទេព​ចុះ​ពី​ឋានសួគ៌​នោះទេ ។ សរុបមក ព្រះពុទ្ធ គឺជា​អ្នក​ត្រាស់ដឹង ដែល​ការ​ត្រាស់ដឹង​គឺ​មានន័យថា​ការដឹង​នូវ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​ធម្មជាតិ​យើង​នេះ និយាយ​ឲ្យ​ងាយ​ល់ មានន័យថា អ្វីៗ​ក៏​ព្រះអង្គ​ដឹង​ដែរ​៕

Recent Tips

ភាពជាអ្នកដឹកនាំតាមរយៈការកសាងស្នាដៃ | Leadership through achievement building

ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថាជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។