Top 12 Motivations quote of Mr Less Brown – កំពូលសម្តីដ៏មានប្រជាប្រិយភាពទាំង១០របស់លោក(Less Brown)

«​​ត្រូវ​​​ហ៊ាន​​ស្រមៃ​ចាប់​​ព្រះ​ច័ន្ទ បើ​ទោះ​ជា​មិន​បាន​ព្រះ​ច័ន្ទ​ក៏​បាន​ផ្កាយ​ដែរ»​ នេះ​ជា​សម្ដី​របស់​លោក ​Les Brown ដែល​ជា​អ្នក​និយាយ​បំផុត​ទឹក​ចិត្ត​​ដ៏​ល្បី​មួយ​រូប។

ក្នុង​ន័យ​នេះ លោក​ចង់​ពន្យល់​ថា​ប្រសិន​ជា​អ្នក​ប៉ងប្រាថ្នា​ធ្វើ​​អ្វី​មួយ ត្រូវ​ហ៊ាន​ប្រាថ្នា​ឲ្យ​ខ្ពស់ បើ​ទោះ​បី​ជា​លទ្ធផល​មិន​បាន​ដូច​បំណង​ តែ​​អ្នក​ក៏​នៅ​តែ​ទទួល​បាន​លទ្ធផល​ល្អ​គួរសម​ផង​ដែរ។ ឧទាហរណ៍​ថា​​អ្នក​ប្រាថ្នា​ចង់​បាន​ពិន្ទុ​១០០​ពេល​ប្រលង​ ដើម្បី​ទទួល​បាន​លទ្ធផល​​ពិន្ទុ​១០០​បាន​ នោះ​ទាមទារ​អ្នក​ឲ្យ​ខិត​ខំ​រំលឹក​មេរៀន អ៊ីចឹង​ហើយ បើ​​ទោះ​បី​ជា​​អ្នក​ប្រឡង​​បាន​ឬ​មិន​បាន​ពិន្ទុ១០០ យ៉ាង​ហោច​ណាស់​អ្នក​ក៏​ទទួល​បាន​ពិន្ទុ​៨០​ឬ​​៩០​​អី​ដែរ។

ដូច្នេះ​ហើយ អ្នក​ត្រូវ​តែ​ហ៊ាន​​ប្រាថ្នា​ឲ្យ​ខ្ពស់ ខំ​ប្រឹង​ឲ្យ​ខ្លាំង​និង​ធ្វើ​ឲ្យ​លើស​ពី​អ្វី​ដែល​ខ្លួន​ឯង​គិត​ថា​អាច​ធ្វើ​បាន នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​​ល្អ​ជាជាង​អ្វី​ដែល​អ្នក​មិន​រំពឹង​ទុក​សោះ។ ចូរ​ចង​ចាំ​ថា លទ្ធផល​មធ្យម​មិន​មែន​ជា​លទ្ធផល​ដែល​មនុស្ស​ជោគជ័យ​ចង់​បាន​នោះ​ទេ។ អ្នក​ជោគជ័យ​គឺ​មិន​ត្រឹម​តែ​ប្រាថ្នា​ត្រឹម​ផ្កាយ​នោះ​ទេ​ ពួក​គេ​ប្រាថ្នា​ដល់​ព្រះ​ច័ន្ទ​ឯណោះ៕

Recent Tips

ភាពជាអ្នកដឹកនាំតាមរយៈការកសាងស្នាដៃ | Leadership through achievement building

ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថាជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។