សូមទស្សនាវិដេអូខាងក្រោម៖
សម្រស់ពេលព្រឹក=បង្កើនប្រសិទ្ធភាពការងារ។
ការក្រោកពីគេង នៅពេលព្រឹកព្រលឹម គឺជារឿងមួយ ដែលពិបាកធ្វើសម្រាប់អ្នកដែលរវល់វក់វីនឹងការងារ សល់ពីពេលយប់។ ដូច្នេះហើយ ទើបពួកគេត្រូវគេងសងវិញ រហូតថ្ងៃរះខ្លាំង ឬអាចដាច់មួយព្រឹកក៏ថាបាន។
ទោះជាយ៉ាងនេះក្ដី ការគេងយូរទ្រមក់ម្ដងម្កាល មិនអីទេ តែសូមកុំឲ្យក្លាយទៅជាទម្លាប់ ជាប់រាប់ខួបរាប់ខែ និងធ្វើឲ្យខូចសុខភាព និងបាត់បង់សម្រស់ ដោយមិនដឹងខ្លួន។
អ្នកជំនាញផ្នែកសម្រស់ និងសុខភាព បង្ហើបឲ្យដឹងថា ប្រសិនបើយើងព្យាយាមក្រោកពីគេងពីព្រលឹមរាល់ថ្ងៃ មានន័យថា យើងចំណេញ ៧ចំណុច ដ៏សំខាន់។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍ ខ្លះៗដែលអ្នកអាចទទួលបានពីការក្រោកពីព្រលឹម។
. អារម្មណ៍ល្អ. ធ្វើការឆ្លាតជាងអ្នកដ៏ទៃ. សម្រស់ស្បែកស្អាត. ប្រព័ន្ធការពាររាងកាយរឹងមាំ. ការចងចាំបានល្អ. ទំនាក់ទំនងល្អជាមួយអ្នកដទៃ
ការក្រោកពីព្រលឹមជាទម្លាប់របស់មនុស្សជោគជ័យភាគច្រើន។ សូម្បីតែបក្សាបក្សី និងសត្វដែលលើដី សឹងតែទាំងអស់ក្រោកពីព្រលឹមដែរ។ ជំហានខាងក្រោមបានជួយខ្ញុំអោយក្រោកពីព្រលឹម ហើយខ្ញុំជឿថានឹងអាចជួយអ្នកបានដែរ៖
ជំហានទី ១៖ ដាក់ម៉ោងរោទ៍អោយឆ្ងាយពីខ្លួន
មូលហេតុមួយដែលយើងមិនជោគជ័យក្នុងការក្រោកពីព្រលឹមគឺ យើងដាក់ម៉ោងរោទ៍នៅជិតខ្លួន ដើម្បីអោយខ្លួនងាយស្រួលបិទនៅពេលក្រោកឡើង។
ជំហានទី ២៖ ម៉ោងរោទ៍ភ្លាម ក្រោកភ្លាម ហាមដង្អក់សូម្បីតែមួយវិនាទី
ការដង្អក់ ធ្វើអោយយើងមានគំនិតដើម្បីដេកបន្ត។
ជំហានទី ៣៖ ក្រោកឡើងភ្លាម រត់ទៅផឹកទឹកភ្លាម
បើអ្នកផឹកទឹក ២ ទៅ ៣កែវ វានឹងជួយអោយអ្នកស្វាង។
ជំហានទី ៤៖ កុំទៅជិតកន្លែងដំណែកវិញអោយសោះ
ក្រោកភ្លាម អ្នកត្រូវតែទៅរកវិធីសាស្រ្តយ៉ាងណាគេចអោយផុតពីកន្លែងដំណេក។ អ្នកអាចក្រោកឡើង ទៅងូតទឹក ឬចេញក្រៅ រត់ហត់ប្រាណ ជាដើម ប៉ុន្តែកុំនៅជិតកន្លែងដេកអោយសោះ។
ជំហានទី ៥៖ កំណត់គោលដៅនៃការក្រោក
វាងាយស្រួលក្នុងការដែលយើងចង់ដេកទៅវិញ បើយើងមិនដឹងថាយើងត្រូវក្រោកឡើងដើម្បីអ្វី។ ដូច្នេះយើងត្រូវកំណត់គោលដៅ ដែលវាអាចជាការហាត់ប្រាណ ការរៀបចំផែនការ ឬធ្វើអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតរបស់អ្នក។
ជំហានទី ៦៖ លុតដំខ្លួនចំពោះម៉ោងដែលត្រូវចូលគេង
មូលហេតុមួយដ៏សំខាន់ដែលធ្វើអោយការក្រោកពីព្រលឹម មិនមានប្រសិទ្ធភាពព្រោះយើងអត់បានលុតដំខ្លួនចំពោះម៉ោងដែលត្រូវចូលគេង។
ជំហានទី ៧៖. ត្រូវប្ដូរផ្នត់គំនិតអំពីការក្រោកព្រឹកព្រលឹម
បើអ្នកគិតថាអ្នកត្រូវការការគេងអោយ ៨ម៉ោង នោះអ្នកនឹងមានអារម្មណ៍ខ្សោះនៅពេលព្រលឹម ហើយមិនចង់ក្រោក ប្រសិនបើអ្នកដេកមិនទាន់គ្រប់ ៨ម៉ោង។ វាជាមូលហេតុដ៏ធំបំផុតនៃការមិនក្រោកពីព្រលឹម។ តើអ្នកធ្លាប់ដែរឬទេនៅពេលដែលអ្នកដេកមិនលក់ ដោយរង់ចាំថ្ងៃស្អែកមកដល់ ព្រោះថ្ងៃស្អែកជាថ្ងៃពិសេសសម្រាប់ជីវិតរបស់អ្នក ។ តើមានអ្វីកើតឡើងនៅដែលអ្នកភ្ញាក់ឡើង? គឺអ្នកមានអារម្មណ៍ថាមានកម្លាំង មានអារម្មណ៍ថាមិនខ្សោះអ្វីសោះបន្ទាប់ពីក្រោកឡើង ព្រោះមានអ្វីពិសេសសម្រាប់ថ្ងៃនេះ៕
យើងត្រូវដូរផ្នត់គំនិតដោយចាត់ទុកថ្ងៃនេះជាថ្ងៃថ្មី រៀងរាល់ថ្ងៃជាថ្ងៃពិសេស នោះអ្នកនឹងក្រោកពីព្រលឹមជាមិនខាន។
AGB Consulting (Best jobAnd Top recruitment agency in Cambodia) ផ្តល់នូវចំណេះដឹងល្អៗជា
ច្រើនដូចជា៖
– ឧកាសការងារថ្មីៗប្រចាំថ្ងៃ | Best job in Cambodia
– ការជួយរកនិងផ្តល់ជូននៅឪកាសការងារជាច្រើន | job opportunity in Cambodia
– ផ្តល់ប្រធានបទល្អៗថ្មីៗជាប្រចាំថ្ងៃ | Best Quote And Tips
– ផ្តល់ការអប់រំតាមបែបពុទ្ធសាសនា | Buddha Quote
– សម្រង់ពាក្យអប់រំវារបស់គ្មិនល្បីៗក្នុងនិងក្រៅប្រទេស | Quote
– វិដេអូជំនួយស្មារតីដល់អ្នកបាក់ទឹកចិត្ត | Video Tips
– វិធីសាស្រ្តល្អៗក្នុងការបំពេញការងារនៅក្នុងក្រុមហ៊ុន| Tips for work
– បទពិសោធន៍័លើវិថីការងារថ្មីៗ | Best Experience job
– អត្តបទដកស្រង់អប់រំល្អៗ
– ផ្តល់នូវVideo កំសាន្តអារម្មណ៍ – រឿងអប់រំខ្លីៗ -ល
***More Information useful Link
1. Facebook Page >> https://www.facebook.com/agbconsulting/
2. Facebook Page >> https://www.facebook.com/AGB-Training…
3.Go Home Page >> https://agb-consulting.com/
4. Best Tips >> https://agb-consulting.com/tips/
5. Quote >> https://agb-consulting.com/new-ideas/
6. job in Cambodia >> https://agb-consulting.com/cambodia-jobs-listing/