ប្រសិនបើអ្នកចង់ទទួលបានភាពជោគ អ្នកត្រូវដើរទៅរកវា ព្រោះភាពជោគជ័យគ្នានជើងដើរមករកអ្នកទេ ការដើវាយូរឬឆាប់គឺអាស្រ័យទៅលើគោលដៅដែលអ្នកបានតាំង ឬទំហំនៃភាពជោគជ័យដែលអ្នកបានកំណត់។

ខាងក្រោមនេះគឺជាគន្លឹះដែលអាចជួយអ្នកដើរឲ្យដល់គោលដៅទៅកាន់ភាពជោគជ័យ

១. កំណត់គោលដៅខ្លួនឯងឲ្យច្បាស់លាស់៖

សិក្សាពីខ្លួនឯង ថារាល់ថ្ងៃយើងរីករាយនឹងអ្វី ចង់បានអ្វី ស្រលាញ់អ្វីឲ្យប្រាកដ ការសិក្សាបែបនេះវាធ្វើឲ្យយើងដើរទៅវាមិននឿយហត់ ព្រោះយើងបានដើរលើក្ដីស្រមៃ ក្តីស្រឡាញ់ នឹងកាចង់បានរបស់យើង ប្រកបដោយភាពរីករាយ! បន្ទាប់ពីមានគោលដៅហើយយើងត្រូវចេះធ្វើគំរោងផែនការប្រចាំថ្ងៃ! ព្រោះគំរោងទាំងអស់នេះវាជួយឲ្យយើងដឹងថាយើងដើរដល់ទីណាហើយ។

២.​ ធ្វើសកម្មភាព៖ សកម្មភាពគឺជាដំណើរដែលយើងដើរឆ្ពោះទៅរកគោលដៅ។ សកម្មភាពគឺតម្រូវឲ្យអ្នកធ្វើជាប់លាប់ ដោយផ្អែកទៅលើគំរោងផែនការដែលអ្នកបានដាក់​ ក្នុងការធ្វើសកម្មភាព ឬការដើរនេះដែរគឺចាំបាច់អ្នកត្រូវយកឈ្នះរឿង2យ៉ាង៖

ក. ភាពខ្ជិលច្រអូស៖ ភាពខ្ជិលច្រអូសគឺជាសត្រូវដែលចាំផ្ដួល ចាំប៉ែងជើងយើងឲ្យដួលកណ្ដាលផ្លូវ ហើយភាពខ្ជិលរលួយច្រអូសគឺជាលែសនៃពាក្យថាចាំសិន ចាំពេលនេះ ចាំនោះ គឺអ្នកមិនអាចដល់គោលដៅឡើយ ដើម្បីយកឈ្នះភាពខ្ជិលច្រអូសគឺនឹកឃើញភ្លាមធ្វើភ្លាមហើយលុបចោលពាក្យថាចាំ

ខ. ចិត្ដ៖ គឺជាមេរោគមួយដ៏កាចសាហាវ ប្រសិនបើអ្នកមិនចេះគ្រប់គ្រងចិត្តរបស់អ្នកទេ នោះយូរឬឆាប់អ្នកនឹងបោះបង់គោលដៅរបស់អ្នក វិធីសាស្ត្រក្នុងការគ្រប់គ្រងចិត្តរបស់អ្នកគឺត្រូវយកសតិមកគ្រប់គ្រងខ្លួនឯងរំលឹករាល់ថ្ងៃនូវអ្វីដែលអ្នកបានដាក់ផែនការ និងយកក្ដីស្រមៃ និងការចង់បានជាធំ។

៣. ការមិនលះបង់សេចក្តីព្យាយាម៖    សេចក្តីព្យាយាមវាប្រៀបដូចជាទឹកស្រក់លើផ្ទាំងថ្មមួយដំណក់ៗ យូរនឹងឆាប់ផ្ទាំងថ្មនោះវានឹងធ្លោះ។​ ដូចគ្នានេះដែរប្រសិនបើអ្នកមិនលះបង់សេចក្ដីព្យាយាមរបស់អ្នកទេ ថ្ងៃណាមួយអ្នកនឹងជោគជ័យ ជឿជាក់ថាខ្លួនឯងអាចធ្វើបាន។

ការតស៊ូអំណត់អត់ធន

ភាពជោគជ័យមិនមែនលើងឡើងដោយស្រួលៗនោះទេ គឺត្រូវភ្ជាប់ជាមួយការតស៊ូអំណត់អត់ធន នឹងពេលវេលាក្នុងការថែរក្សាឲ្យដុះជាផ្លែផ្កា ផ្លែផ្កានោះហើយដែលធ្វើឲ្យអ្នករីករាយ នឹងមានមោទនភាពចំពោះខ្លួនឯង។

ផ្តល់នូវចំណេះដឹងល្អៗជាច្រើន

AGB Consulting (Best jobAnd Top recruitment agency in Cambodia) ផ្តល់នូវចំណេះដឹងល្អៗជា

ច្រើនដូចជា៖

– ឧកាសការងារថ្មីៗប្រចាំថ្ងៃ | Best job in Cambodia

– ការជួយរកនិងផ្តល់ជូននៅឪកាសការងារជាច្រើន | job opportunity in Cambodia

– ផ្តល់ប្រធានបទល្អៗថ្មីៗជាប្រចាំថ្ងៃ | Best Quote And Tips

– ផ្តល់ការអប់រំតាមបែបពុទ្ធសាសនា | Buddha Quote

– សម្រង់ពាក្យអប់រំវារបស់គ្មិនល្បីៗក្នុងនិងក្រៅប្រទេស | Quote

– វិដេអូជំនួយស្មារតីដល់អ្នកបាក់ទឹកចិត្ត | Video Tips

– វិធីសាស្រ្តល្អៗក្នុងការបំពេញការងារនៅក្នុងក្រុមហ៊ុន| Tips for work

– បទពិសោធន៍័លើវិថីការងារថ្មីៗ | Best Experience job

– អត្តបទដកស្រង់អប់រំល្អៗ

– ផ្តល់នូវVideo កំសាន្តអារម្មណ៍ – រឿងអប់រំខ្លីៗ -ល

***More Information useful Link

1. Facebook Page >> https://www.facebook.com/agbconsulting/

2. Facebook Page >> https://www.facebook.com/AGB-Training…

3.Go Home Page >> https://agb-consulting.com/

4. Best Tips >> https://agb-consulting.com/tips/

5. Quote >> https://agb-consulting.com/new-ideas/

6. job in Cambodia >> https://agb-consulting.com/cambodia-jobs-listing/

Leave a Reply

Your email address will not be published. Required fields are marked *