Five types of people we should be around | មនុស្ស៥ប្រភេទដែលយើង…

Watch Video here! https://www.youtube.com/watch?v=OEm68hmBt94

1.មនុស្សគិតវិជ្ជមាន :

ជាការយល់ឃើញ អ្វីមួយក្នុងផ្លូវល្អ ក្នុងផ្លូវក្តីសង្ឃឹមទៅរកភាពប្រសើរ។ ឧទាហរណ៍ យើងមិនបានគិតថា ខ្លួនឯងឬអ្នកដទៃអន់ ឬគ្មានឱកាស ។ យើងបានគិតថា រាល់បញ្ហា សុទ្ធតែកើតចេញពីមូលហេតុ រាល់បញ្ហាសុទ្ធតែមាន ដំណោះស្រាយរបស់វា អ្នកប្រព្រឹត្តល្អ នឹងទទួលផលល្អអ្នកដែលប្រឹងប្រែង នឹងទទួលបានផ្លែផ្កា។ មនុស្សដែល ខ្ជិលច្រអូស អាចនឹងត្រូវបានផ្លាស់ប្តូរ ទៅរកភាពឧស្សាហ៍ព្យាយាម នៅថ្ងៃណាមួយមិនខាន តាមរយៈការអប់រំដិតដល់ របស់យើងទាំងអស់គ្នា។ យើង គិតថាជោគជ័យ គឺការប្រកាន់យកនូវយុទ្ធសាស្ត្រ «ឈ្នះ ឈ្នះ»។ បើយើងចង់រីកចម្រើន គឺត្រូវតែឲ្យអ្នកដទៃមានការរីកចម្រើនផង ទើបជាភាពជោគជ័យពិតប្រាកដ។ មនុស្សយើង ម្នាក់ៗ គឺសុទ្ធតែមានឱកាស កែប្រែ ទៅរកភាពល្អប្រសើរបានដូចគ្នា។ ឃ្លាប្រយោគ ដែលមនុស្សមានគំនិត វិជ្ជមានច្រើនប្រើ គឺវានឹងកើតមានឡើង។


2.មនុស្សមានគោលដៅ : 

ជាមនុស្ស​ដែល​បានរៀបចំ​ផែនការ​សកម្មភាព​ប្រចាំថ្ងៃ ចេះ​ចាត់​អាទិភាព​ការងារ មាន​គោលជំហរ​លើ​ខ្លួនឯង​ច្បាស់ និង​កំណត់​គោលដៅ​មួយ​នៅក្នុង​ជីវិត​បានជា​ក់លាក់ គឺជា​មនុស្ស​ដែល​ឆាប់​នឹង​ជោគជ័យ​នៅក្នុង​ជីវិត​យ៉ាងពិត​ប្រាកដ៕​

3.មនុស្សពូកែលើកទឹកចិត្ត

ការលើកទឹកចិត្ត ជា​កក្តា​មួយ​ដ៏​សំខាន់​ដែល​អាចជួយ​ឲ្យ​ការអនុវត្ត​ការងារ​របស់​បុគ្គលិក​ទទួលបាន​ដោយ​ជោគជ័យ។ ការលើកទឹកចិត្ត​បាន​ជំរុញ​ឲ្យ​បុគ្គលិក​មាន​ឆន្ទៈ​បំពេញការងារ​ប្រកបដោយ​គំនិត​ផ្តួចផ្តើម យកចិត្តទុកដាក់ និង​មាន​ទទួលខុសត្រូវ​ចំពោះ​ការងារ ដោយ​ហ៊ាន​លះបង់​ខ្ពស់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ពេលវេលា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ដែល​ក្រុមហ៊ុន​បានកំណត់។


4.មនុស្សចេះចែករំលែក

វប្បធម៌​ចែក​រំលែក​សេចក្ដី​សុខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កាល​ពី​ជំនាន់​មុន គេ​បាន​ចាត់​ទុក​ថា ជា​វិធី​មួយ​សំខាន់​ក្នុង​ការ​ជួយ​បណ្ដុះ​គំនិត​មនុស្ស​ទាំង​ចាស់​ទាំង​ក្មេង​ឲ្យ​ចេះ​អត់​ឱន និង​មាន​ធម៌​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក មិន​បែក​បាក់​សាមគ្គី​គ្នា ឬ​មិន​ប្រើ​អំពើ​ហិង្សា ។ល។


5.មនុស្សមានសេចក្ដីមេត្តា

មេត្តាគឺមានសេចក្តីថាការចេះអាណិតអាសូរ និងចេះស្រលាញ់គ្នា​​ការចេះអោយអធ្យាស្រ័យដល់នណារម្នាក់ឫសត្វទាំងឡាយទាំងពួង ដោយស្មើរមិនមានការរើសអើងថាអ្នកមានអ្នកក្រអ្នកខ្ពស់អ្នកទាបទេ ព្រោះថាមនុស្សយើងកើតមកជាមួយគ្នាស្លាប់ទៅវិញក៏ជាមួយគ្នាដូច្នេះមិនត្រូវទាស់គ្នាឡើយ។ឧទាហរណ៍ ការមិនសំលាប់សត្វឈ្មោះថាយើងមានសេចក្តីមេត្តា១ហើយ  ដោយមិនសំលាប់ជីវិតអ្នកដទៃ និងសត្វទាំងឡាយនេះជាមេត្តាដែរដោយយើងមិនដឹងថានេះជាសេចក្តីមេត្តា។

AGB Consulting (Best jobAnd Top recruitment agency in Cambodia) ផ្តល់នូវចំណេះដឹងល្អៗជា

ច្រើនដូចជា៖

– ឧកាសការងារថ្មីៗប្រចាំថ្ងៃ | Best job in Cambodia

– ការជួយរកនិងផ្តល់ជូននៅឪកាសការងារជាច្រើន | job opportunity in Cambodia

– ផ្តល់ប្រធានបទល្អៗថ្មីៗជាប្រចាំថ្ងៃ | Best Quote And Tips

– ផ្តល់ការអប់រំតាមបែបពុទ្ធសាសនា | Buddha Quote

– សម្រង់ពាក្យអប់រំវារបស់គ្មិនល្បីៗក្នុងនិងក្រៅប្រទេស | Quote

– វិដេអូជំនួយស្មារតីដល់អ្នកបាក់ទឹកចិត្ត | Video Tips

– វិធីសាស្រ្តល្អៗក្នុងការបំពេញការងារនៅក្នុងក្រុមហ៊ុន| Tips for work

– បទពិសោធន៍័លើវិថីការងារថ្មីៗ | Best Experience job

– អត្តបទដកស្រង់អប់រំល្អៗ

– ផ្តល់នូវVideo កំសាន្តអារម្មណ៍ – រឿងអប់រំខ្លីៗ -ល

***More Information useful Link

1. Facebook Page >> https://www.facebook.com/agbconsulting/

2. Facebook Page >> https://www.facebook.com/AGB-Training…

3.Go Home Page >> https://agb-consulting.com/

4. Best Tips >> https://agb-consulting.com/tips/

5. Quote >> https://agb-consulting.com/new-ideas/

6. job in Cambodia >> https://agb-consulting.com/cambodia-jobs-listing/

Recent Tips

ភាពជាអ្នកដឹកនាំតាមរយៈការកសាងស្នាដៃ | Leadership through achievement building

ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថាជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។