Best Motivation Quote/Anthony robbins

លោក Tony Robbins ឬហៅបានម្យ៉ាងទៀតថា Anthony Robbins មានដើមកំណើតជាជនជាតិអាមេរិក កើតនៅក្នុងទីក្រុង Los Angeles នាថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ១៩៦០។ លោកគឺជាមនុស្សដ៏ពូកែម្នាក់ក្នុងការនិយាយលើកទឹកដល់សាធារណជនគ្រប់រូប ជាសហគ្រិន ជាអ្នកជំនាញរៀបចំយុទ្ធសាស្ត្រធ្វើអាជីវកម្ម អ្នកនិពន្ធ ព្រមទាំងជាគ្រូបង្វឹកផ្ទាល់ខ្លួនរបស់មេដឹកនាំ និងជនល្បីល្បាញជាច្រើនដែលក្នុងនោះរួមមានទាំងមេដឹកនាំបដិវត្តប្រឆាំងនិងការរើសអើងពូជសាសន៍នៅថ្វីបអាហ្វ្រិក លោក Nelson Mandela កំពូលអ្នកជំនួញស្ត្រីនិងជាមហាសេដ្ឋីមានប្រាក់ពាន់លានរបស់ពិភពលោកគឺអ្នកស្រី Oprah Winfrey, អត្តពលលិកឆ្នើមលេខមួយរបស់សហរដ្ឋអាមេរិកនាចុងសតវត្សទី ២០ ដល់ដើម សតវត្សទី ២១ ក្នុងប្រភេទកីឡាវាយតេននីស Andre Agassi, លោកប្រធានាធិបតីអាមេរិកទី ៤២ Bill Clinton, អ្នកជំនាញវិនិយោគ និងជាម្ចាស់ក្រុមហ៊ុន Tudor Investment Jones លោក Paul Tudor Jones II, តារាភាពយន្តដ៏ល្បីរបស់ហូលីវូដ Leonardo DiCaprio, ម្ចាស់ក្សត្រី Princess Diana របស់ប្រទេសវែលស៍ និងស្ត្រីមានចិត្តសប្បុរសជាគេបំផុត ឬមានរហ័សនាមថាជាមាតានៃពិភពលោក Mother Teresa។ ល។

Recent Tips

ភាពជាអ្នកដឹកនាំតាមរយៈការកសាងស្នាដៃ | Leadership through achievement building

ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថាជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។