ការអភិវឌ្ឍខ្លួនឯង មិនចាំបាច់ទាល់តែត្រូវធ្វើឲ្យមានការផ្លាស់ប្តូរធំដុំអីនោះទេ តាមពិតទៅ វាអាចជាការកែលម្អទម្លាប់តូចៗប្រចាំថ្ងៃមួយចំនួនដែលមិនទាន់ល្អបន្ថែមពីលើអ្វីដែលអ្នកមានល្អស្រាប់។ យ៉ាងណាមិញអ្វីដែលអ្នកត្រូវការបំផុតនោះ គឺ ភាពជាក់លាក់, ការប្ដេជ្ញាចិត្ត និងភាពឆ្លាតវៃ។ ព្រោះថារាល់ការផ្លាស់ប្តូរ នេះ អាចលំបាកតែពេលដំបូងប៉ុណ្ណោះ បើអ្នកអាចសម្រេចជោគជ័យលើជំហានដំបូងនេះ វានឹងក្លាយជាកម្លាំងជំរុញអ្នកឲ្យសម្រេចបានកាន់តែច្រើន កាន់តែធំ។
១. រៀបចំខ្លួនឲ្យមានរបៀបរៀបរយល្អ
«កុំវាយតម្លៃមនុស្សតាមរយៈសំបកក្រៅ» ប្រហែលជាអ្នកធ្លាប់បានលឺពាក្យមួយឃ្លានេះ តែសម័យនេះទៅហើយ មនុស្សភាគច្រើនសុទ្ធតែឲ្យតម្លៃលើលក្ខណៈខាងក្រៅដូចជាសម្លៀកបំពាក់ ទម្ងន់ រូបរាងកាយ និងអំណាចទឹកប្រាក់ ជាដើម។ វាមិនជាកិច្ចការអ្វីធំដុំនោះទេ ព្រោះថាការតុបតែងខ្លួនឲ្យបានស្អាតនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯង ហើយអ្នកដទៃទៀតសោតក៏និយាយសរសើរអ្នកផងដែរ។ ប្រាកដណាស់អារម្មណ៍ពេលត្រូវបានគេសរសើរ គឺអារម្មណ៍សប្បាយរីករាយ និងស្រស់ថ្លា។
២.រៀនមិនចេះចប់(រៀនហើយរៀនទៀត)
មានន័យថាបន្តស្វែងរកចំណេះដឹងថ្មីៗ មិនឈប់ឈរ នឹងជួយឲ្យអ្នកកាន់តែមានជំនឿចិត្តលើខ្លួនឯង និងមិនខ្លាច ឬបារម្ភពេលត្រូវជួបមនុស្សថ្មីឡើយ។ មនុស្សដែលបន្តរីកចម្រើនជាប្រចាំ ត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់ទទួលយកអ្វីថ្មី។ជាការពិតណាស់ការរៀនសូត្រ គឺមិនបានកំណត់ថាមនុស្សណាម្នាក់ណារៀនបាន ហើយម្នាក់ទៀតរៀនមិនបាននោះទេ ទោះបីពួកគេមានពណ៍សម្បុរខុសគ្នា ឋានះខុសគ្នា ឬអាយុខុសគ្នាក៏ដោយ។
ពាក្យថា”រៀន” គឺបានកើតចំពោះតាំងពីកំណើតមកម្លេះ ហើយវានៅតែបន្តរ៥ហូតដល់
យើងរលត់សង្ខារផងដែរ ដែលយើងតែងនាំគ្នានិយាយថា រៀនហើយរៀនទៀតរៀនពេញមួមយជីវិត។ យើងឃើញថាទារក ទើបនិងកើត រៀនយំមុនគេបង្អស់ ហើយវាចាប់ផ្តើមរៀនសើច រៀននិយាយ រៀនដើររហូតដល់វ័យចូលសាលាររៀន រៀនសសេរ រៀនអានអក្សររៀនគិតជាដើម។ នៅផ្ទះគេរៀនរស់នៅជាមួយអ្នកដទៃ រៀនប្រាស្រ័យទាក់ទងគ្នា។ ពេលដែលគេបញ្ជប់ការសិក្សា គេត្រូវរៀនរកការងារ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត គឺពេលនោះហើយមនុស្សគិតថា ចំណេះដែលគេបានរៀន នៅសាលាមិនទាន់គ្របើគ្រាន់សម្រាប់គេគឺរៀនពីអ្នកដទៃ ពីការងារដែលគេកំពុងធ្វើ ដែលយើងហៅថាបទពីសោធន៏ ។ ដល់វ័យជរាឬចូលនិវត្ត មានន័យថា មនុស្សផ្តាច់ខ្លួនពីការងារប៉ុន្តែមិនមែនផ្តាច់ខ្លួនចេញពីអ្នកដទៃ វ័យនេះហើយដែលមនុស្សត្រូវចេះចែករមលែកបទពិសោធន៏និងរៀនបទពិសោធន៏ពីមនុស្សចាស់ផ្សេងទៀត។
៣. ទម្លាប់ខ្លួនឯងឲ្យមានវិន័យ
ជីវិតពោរពេញដោយរឿងស្មានមិនដល់។ បើអ្នកចង់រៀបចំជីវិតប្រចាំថ្ងៃឲ្យបានល្អ ឈានទៅរកភាពជោគជ័យពិតប្រាកដ ទម្លាប់ល្អ និងវិន័យត្រូវមានដាច់ខាត។ អ្នកត្រូវបង្កើតទម្លាប់នោះឲ្យទៅជាគោលការណ៍ផ្ទាល់ខ្លួន ធ្វើវាឲ្យជាក់លាក់ ដូចជាត្រូវភ្ញាក់ឲ្យលឿនទៀងទាត់ ទៅធ្វើការទៀងម៉ោងជាដើម។ ធ្វើបែបនេះបានរាល់ថ្ងៃ គ្រប់គ្នាជុំវិញខ្លួនអ្នកច្បាស់ជាទប់មិនសរសើរអ្នកមិនបានឡើយ។
៤. ការរាប់អានមិត្ត
សំដីផ្អែមល្ហែម នាំអោយមានមិត្តសម្លាញ់ច្រើន ពាក្យសំដីរួសរាយ បង្កើនទំនាក់ទំនងល្អ។ សូមអោយមានមនុស្សជាច្រើនគោរពរាប់អាន ប៉ុនែ្ត ក្នុងចំណោមមនុស្សមួយពាន់នាក់ ចូរជ្រើសរើសយក តែម្នាក់ធ្វើជាទីប្រឹក្សា បើចង់យកនរណាម្នាក់មកធ្វើជាមិត្តសម្លាញ់ ចូរសងេ្កតមើលចិត្តគេជាមុនសិន កុំអាលទុកចិត្តលើគេពេក ព្រោះអ្នកខ្លះធ្វើជាមិត្តសម្លាញ់នៅពេលណាចង់បានផលពីយើង តែក្នុងគ្រាមានអាសន្ន គេរត់ចោលយើង។ មានមិត្តសម្លាញ់ខ្លះ ប្រែកា្លយទៅជាសត្រូវ ដោយនិយាយបរិហារកេរិ៏យើងបណ្តាលអោយយើងអាប់កិតិ្តយស។ មានមិត្តសម្លាញ់ បរិភោគបាយរបស់ យើង ប៉ុន្តែ នៅគ្រាដែលយើងមានអាសន្នគេរត់ចោលយើង។ ក្នុងពេលសម្បូណ៏សប្បាយ គេសុខចិត្តស្លាប់រស់ជាមួយយើងទាំងហ៊ានត្រួតត្រាលើអ្នកបំរើរបស់យើងទៀតផង។ លុះពេលយើង ធ្លាក់ខ្លួនលំបាក គេប្រឆាំងនឹងយើង ហើយគេចមុនចេញពីយើង។ ចូរនៅអោយឆ្ងាយពីខ្មាំងសត្រូវ ចូរប្រយ័ត្ននឹងមិត្តសម្លាញ់។ មិត្តស្មោះត្រង់ ប្រៀបដូចជាជំរកដ៏រឹងមាំ។ អ្នករកបានមិត្តសម្លាញ់ ដ៏ស្មោះត្រង់ ក៏ដូចជារកបានកំណប់មាសដែរ។ មិត្តស្មោះត្រង់ មានតម្លៃរកអ្វីមកប្រៀបស្មើពុំបាន។ មិត្តសម្លាញ់ស្មោះត្រង់ ប្រៀបបាននឹងឱសថដ៏ស័ក្តិសិទ្ធិ ដែលជួយអោយរស់បានយួរ៕