នៅក្នុង ប្រទេស១ ជាតិសាសន៍១ ក្រុមហ៊ុន១ អង្គការ១ ឬ ក្រុមគ្រួសារ១ ដើម្បីអោយមានដំណើរ ការប្រព្រឹត្តិ ទៅរលូន និង មានការអភិវឌ្ឈ នោះ ចាំបាច់ត្រូវមាន អ្នកដឹកនាំ ដើម្បីដឹកនាំនិងរិះរកមធ្យោបាយ ដឹកនាំទៅរក ភាពជោគជ័យ ។ ហើយដើម្បីអោយ ការដឹកនាំ មានភាពល្អប្រសើរ ចាំបាច់ត្រូវ មានអ្នកដឹកនាំ ល្អដែលមានសមត្ថភាព អាច ដឹកនាំបាន និងមានការប្រាស្រ័យទាក់ទងគ្នាបានយ៉ាងល្អ ។ ចំនុចសំខាន់មួយដែលយើងតែងតែឃើញមនុស្សពូកែៗជាច្រើនជោគជ័យ ហើយតែងតែកោតសរសើរពីសមត្ថភាពរបស់ពួកគាត់នោះគឺ ការទំនាក់ទំនងដ៏ល្អមិនថានៅក្នុងក្រុមហ៊ុន គ្រួសារ អាជីវកម្ម ឬការចែករំលែកទៅកាន់សង្គមនោះទេ។
មនុស្សសម័យទំនើបខិតខំទទួលបានជោគជ័យគ្រប់ទីកន្លែងទាំងនៅកន្លែងធ្វើការនិងក្នុងជីវិតផ្ទាល់ខ្លួនរបស់គាត់។ អាជីពគ្រួសារនិងមិត្តភក្តិទាំងអស់នេះគឺជាផ្នែកមួយនៃជីវិតហើយការប្រាស្រ័យទាក់ទងដ៏មានប្រសិទ្ធភាពអនុញ្ញាតឱ្យអ្នកបង្កើតគ្រប់វិស័យទាំងអស់និងឈានដល់កិច្ចព្រមព្រៀងអតិបរមា។ មនុស្សគ្រប់រូបគួរខិតខំបង្កើនជំនាញសង្គមរបស់ពួកគេ។ ទោះបីជាមានការលំបាកដំបូងក៏ដោយក៏ចំណេះដឹងនេះនឹងនាំមកនូវផលល្អដែលគួរអោយទុកចិត្តបាន – ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល។
ខាងក្រោមនេះជា ចរិកលក្ខណៈ៧យ៉ាងដើម្បីធ្វើឲ្យយើងក្លាយជាអ្នកទំនាក់ទំនងដ៏អស្ចារ្យ។
- អ្នកពូកែស្តាប់ – Good Listener
- ឥរិយាបថវិជ្ជមាន – Positive Attitude
- ជួយអ្នកដទៃ – Help Other
- ភាពស្មោះត្រង់ – Sincere
- ការតាមដាន – Followup
- ភាពជឿជាក់និងទុកចិត្ត – Trustworthy
- ភាពងាយស្រួលក្នុងការទំនាក់ទំនង – Approachable