ភាពជោគជ័យមិនមែនកើតឡើងនៅក្នុងរយះពេលត្រឹមតែមួយថ្ងៃនោះទេ ដោយសារវាទាមទារអោយមនុស្សម្នាក់មានការតស៊ូតាំងការបំពេញកិច្ចការអ្វីមួយ ក៏ដូចជាការវឹកហាត់ចិត្តគំនិតដើម្បីអភិវឌ្ឍន៍ខ្លួនឯងអោយបានប្រសើរជាលំដាប់។
ថ្ងៃនេះ នឹងបង្ហាញប្រិយមិត្តពីគន្លឹះទាំង៧ សម្រាប់វឹកហាត់ខ្លួនអោយក្លាយជាមនុស្សជោគជ័យ។ ចង់ដឹងមានចំនុចអ្វីខ្លះ មកអានខាងក្រោមទាំងអស់គ្នា៖
១. បង្កើនទំនុកចិត្តរបស់អ្នកតាមរយះការអនុវត្តន៍
មិនថាអ្នកជាមនុស្សខ្លាំងប៉ុណ្ណាក៏ដោយ ប្រសិនជាអ្នកមិនយកចំនុចខ្លាំងរបស់អ្នកមកអនុវត្តន៍ទេនោះ អ្នកនឹងពិបាកនៅក្នុងការបំពេញរឿងមួយអោយបានជោគជ័យខ្លាំងណាស់ ព្រោះការជោគជ័យនៅក្នុងរឿងអ្វីមួយទាមទារអោយអ្នកមានទំនុកចិត្តក្នុងការធ្វើវា ហើយទំនុកចិត្តអាចកើតចេញឡើងបន្ទាប់ពីការធ្វើរឿងនោះអោយបានច្រើន ដើម្បីទទួលបានបទពិសោធន៍ច្បាស់ពីវា។
២. ស្មោះត្រង់ និងស្គាល់ច្បាស់ពីខ្លួនឯង
ប្រសិនជាអ្នកចង់ធ្វើអ្វីមួយអោយជោគជ័យ អ្នកត្រូវប្រាកដសិនថាអ្នកស្គាល់ខ្លួនឯងបានច្បាស់ប៉ុណ្ណា។ ការស្គាល់ពីខ្លួនឯងនឹងអនុញ្ញាតអោយអ្នកដឹងពីចំនុចខ្លាំង និងខ្សោយរបស់អ្នក។ វាជារឿងសំខាន់ណាស់ទាក់ទងនឹងការដឹងទាំងនេះ ព្រោះអ្នកនឹងអាចអភិវឌ្ឍន៍ខ្លួនអ្នកតាមរយះសក្តានុពលរបស់ខ្លួនបានយ៉ាងប្រសើរ។
៣. បង្កើតទំនាក់ទំនងសង្គម
ការប្រាស្រ័យទាក់ទងគ្នារវាងបុគ្គលម្នាក់ៗនៅក្នុងសង្គមគឺមានសារៈសំខាន់ណាស់ ព្រោះវាមិនត្រឹមតែអាចជួយមនុស្សម្នាក់អោយបង្កើនទំនុកចិត្តលើខ្លួនឯងចំពោះអ្នកមុខអ្នកដទៃនោះទេ វាក៏អាចផ្តល់ឳកាសអោយបុគ្គលនោះតាមរយះការពង្រីងនូវបណ្តាញតាមវិជ្ជាជីវះផ្សេងៗរបស់ពួកគេបានដែរ។
៤. ចាប់ផ្តើមពេញចិត្តនឹងសមិទ្ធិផលរបស់ខ្លួនទោះបីតិចតួចក្តី
ប្រសិនជាអ្នកចាំទាល់តែធ្វើរឿងធំអ្វីមួយទើបហៅថាវាជាស្នាដៃរបស់ខ្លួននោះ អ្នកប្រហែលជាត្រូវចំនាយពេលយូរបន្តិចហើយ ព្រោះថាមិនមែនគ្រប់អ្វីដែលអ្នកប្រាថ្នាសុទ្ធតែអាចសម្រេចបានដោយងាយស្រួលនោះទេ ដូច្នេះមិនចាប់ផ្តើមពេញចិត្តនឹងសមិទ្ធិផលរបស់ខ្លួនទោះបីតិចតួចក្តី វាពិបាកនឹងអោយអ្នកមានទឹកចិត្តនៅក្នុងការធ្វើអ្វីដែលធំដុំណាស់។ ដូច្នេះត្រូវចាប់ផ្តើមសប្បាយចិត្តហ្នឹងស្នាដៃដែលអ្នកបានបំពេញ ហើយឆ្ពោះទៅមុខបន្តដើម្បីបំពេញស្នាដៃថ្មីៗបន្ថែមទៀត។
៥. ផ្តោតគំនិតទៅលើអ្វីដែលអ្នកស្រលាញ់
ការផ្តោតគំនិតទៅលើអ្វីដែលអ្នកស្រលាញ់ មានសារៈប្រយោជន៍មួយដើម្បីបំពេញគោលបំនងនៅថ្ងៃអនាគត ដោយសារនៅពេលដែលព្យាយាមទ្រូសត្រាយផ្លូវដើម្បីវា វាមានសង្ឃឹមខ្ពស់ដែលអ្នកអាចទទួលបានវានៅថ្ងៃអនាគត អោយតែអ្នកមិនបោះបង់វាចោលដោយសារតែមានឧបសគ្គតិចតួចមករារាំង។
៦. ប្រកាន់គំនិតចង់អភិវឌ្ឍន៍ខ្លួនឯង
ប្រសិនជាអ្នកចង់ជោគជ័យ អ្នកត្រូវតែប្រកាន់គំនិតចង់អភិវឌ្ឍន៍ខ្លួនឯង ពោលគឺអ្នកត្រូវរៀនសូត្រពីកំហុសដែលអ្នកធ្លាប់ធ្វើ និងកែប្រែវាអោយបានប្រសើរ។ ទន្ទឹមនឹងនេះ អ្នកក៏ត្រូវបើកចិត្តអោយទូលាយទទួលការរិះគន់ ទូន្មានរបស់អ្នកដទៃផងដែរ។
ដកស្រង់ចេញពី http://anarchak.com/article/19640