3ចំណុចសំខាន់ៗដើម្បីក្លាយជាបុគ្គលិកកម្រិតខ្ពស់។

១.ការប្តេជ្ញាចិត្ត

អ្នកគ្រប់គ្រងល្បីល្បាញគឺជាអ្នកមានការប្តេជ្ញាចិត្តខ្ពស់។ ទោះបីអ្នកគ្រប់គ្រងដឹកនាំនៅថ្នាក់ណាក៏ដោយបើចង់ឲ្យមានលទ្ធភាពគ្រប់គ្រាន់ឬចង់ឲ្យមានស្នាដៃល្បីល្បាញគឺត្រូវមានការប្តេជ្ញាចិត្តខ្ពស់ជាមុន។ ការប្តេជ្ញាចិត្តនេះពុំមែនជាឬកពាររឹងរុះនោះទេវាជាគំនិតចង់បានអ្វីមួយដោយកំណត់ ច្បាស់លាស់និងត្រូវធ្វើសកម្មភាពនៅពេលដែលបានគិតគូរហ្មត់ចត់។ ការប្តេជ្ញាចិត្តខ្ពស់ពុំមែនជាលក្ខណះដែលមានស្រាប់នោះទេពោលគឺនៅពេលចាប់ផ្តើមធ្វើសកម្មភាពឬជិតបានសម្រេចទើបការប្តេជ្ញាចិត្តបានលាតត្រដាងយ៉ាងច្បាស់លាស់។ ហេតុដូច្នេះការប្តេជ្ញាចិត្តគឺជាលក្ខណះដោយឡែករបស់បុគ្គលឆ្លងតាមសកម្មភាព។ លក្ខណះប្តេជ្ញាចិត្តខ្ពស់របស់អ្នកគ្រប់គ្រងគឺផ្តោតទៅលើការងារប្រមូលផ្តុំកម្លាំងធ្វើការងារដើម្បីបង្កើនស្នាដៃឬផលប្រយោជន៍របស់បុគ្គលគ្រប់រូបក្នុងអង្គភាព។មានការប្តេជ្ញាចិត្តខ្ពស់តែងតែនាំមកនូវជ័យជំនះពីព្រោះអ្នកដែលមានការប្តេជ្ញាចិត្តខ្ពស់មិនត្រឹមតែការពារខ្លួនបានរឹងមាំប៉ុណ្ណោះទេថែមទាំងជំរុញឲ្យមានកម្លាំងវាយសម្រុកដ៏ខ្លាំងក្លាទៀតផង។ អ្នកដែលឆ្លៀតប្រើអំណាចគឺមិនមែនជាមូលដ្ឋានដើម្បីពង្រីកឥទ្ឋិពលរបស់ខ្លួននោះទេមានតែការងារល្អប្រកបដោយការប្តេជ្ញាចិត្តខ្ពស់និងសកម្មភាពដឹកនាំធ្វើឲ្យប្រយោជន៏របស់អង្គភាពឈាន ឡើងជាលំដាប់នោះទើបពង្រីកឥទ្ធិពលនិងពង្រីកតួនាទីរបស់អ្នកដោយពិតប្រាដក។ 

២. សមត្ថភាព

សមត្ថភាពរបស់បុគ្គលម្នាក់ៗ អាចកើតមានពីមូលដ្ឋានដូចខាងក្រោម ៖

  • អំណោយធម្មជាតិពីកំណើត
  • កំលាំងចិត្ត
  • ក្នុងបរិយាកាសដែលអំណោយផលល្អ
  • កល្យាណមិត្ត
  • ការរៀនសូត្រ ត្រិះរិះ សាកល្បង ចងចាំច្រើន
  • ការវ៉ឺកហាត់អប់រំ
  • ពិសោធន៌ក្នុងកិច្ចការ ។

៣. បុព្វហេតុនៃជីវិត

តើគួរឱ្យអផ្សុកទេ! ជីវិតដែលរស់នៅមិនដឹងថារស់ដើម្បីអ្វី?

👉មនុស្សតែងតែរកមើលថាតើខ្លួនចូលចិត្តអ្វី រួចហើយទុកអ្វីដែលខ្លួនចូលចិត្តនោះជាល្បែងសម្រាប់ជីវិត។ ថ្វីត្បិតមនុស្សដឹងថាជីវិតកំពុងតែរងនូវការបែកបាក់ក្រោមច្បាប់ធម្មជាតិ អនិច្ចំ ទុក្ខំ អនត្តា ពោលគឺជីវិតត្រូវតែបញ្ចប់ដោយការស្លាប់ក៏ដោយ ក៏ក្នុងរយៈពេលនៃការរស់ មនុស្សតែងតែរកល្បែងសម្រាប់ជីវិតរបស់គេ។ វាគឺជារឿងត្រឹមត្រូវ ជីវិតដែលគ្មានល្បែងសម្រាប់ជីវិតទេ ជីវិតពិតជាគួរឱ្យអង្សុកខ្លាំងណាស់ វាគឺជាទណ្ឌកម្មលើទុក្ខដែលបានផ្ដល់ឱ្យដោយច្បាប់ធម្មជាតិហ្នឹងបន្ថែមទៅទៀត ប៉ុន្តែបញ្ហាដែលយើងត្រូវយកមកជជែកគ្នា ថាតើល្បែងអ្វីដែលយើងគួតចាត់ទុកជាល្បែងសម្រាប់ជីវិតរបស់ខ្លួន។
👉បើខ្ញុំប្រាប់អ្នកថាជីវិតត្រូវប្រកាន់ផ្លូវនេះ ឬផ្លូវនោះទើបជាបុព្វហេតុដ៏ត្រឹមត្រូវនៃជីវិត វាប្រៀបដូចជាយើងយកដបទឹកមួយទៅផ្កាប់នៅក្នុងទឹករួចហើយយើងរុញវាឱ្យចូលទឹកអញ្ចឹងវាមិនចូលទេ!
💓ដូច្នេះមនុស្សម្នាក់ៗត្រូវពិចារណាឱ្យឃើញ ធ្លាក់ក្នុងចិត្តដោយខ្លួនឯង តាមតម្រុយដែលផ្ដល់ឱ្យដោយលោកអ្នកប្រាជ្ញ ទស្សនៈវិទូ និងមេដឹកនាំកំពូលនានាក្នុងលោក។
👉សូមរំឮកឡើងវិញថា ក្នុងនាមជាមនុស្សត្រូវតែមានបុព្វហេតុនៃការរស់ បើអ្នកបានរកឃើញនូវបុព្វហេតុនៃការរស់ហើយ ចាត់ទុកជាសំណាងធំរបស់អ្នកហើយ! បើអ្នកដើរទៅជួបឧបសគ្គរហូតដល់ស្លាប់ផង ក៏វាជារឿងធម្មតានៃការធ្វើដំណើរលើបុព្វហេតុជីវិតទេ។
🔊ពិតជាសំខាន់ណាស់ដែលអ្នកត្រូវវាពិចារណារកឱ្យឃើញនូវបុព្វហេតុនៃជីវិត។ ជីវិតណាដែលគ្មានបុព្វហេតុនៃការរស់ ជីវិតពិតជាពុំមានភាពស្រស់បំព្រងទេ ប៉ុន្តែគ្រាន់តែមានបុព្វហេតុនៃការរស់ ក៏ពុំគ្រប់គ្រាន់ឱ្យយើងទៅជាមនុស្សគ្រប់លក្ខណៈដែរ គឺយើងត្រូវយកបុព្វនៃការរស់នោះ យកមកត្រិះរិះពិចារណាផង។
🎤ជាទូទៅបុព្វហេតុដែលយើងអាចចាត់ទុកថាជាបុព្វហេតុជីវិតត្រឹមត្រូវរបស់មនុស្សបាន លុះត្រាណាក្នុងករណីចាំបាច់ណាមួយ តើអ្នកហ៊ានស្លាប់ដើម្បីបុព្វហេតុនោះដែរឬទេ? បើអ្នកហ៊ានស្លាប់ដើម្បីបុព្វហេតុនោះហើយ គឺអ្នកប្រាសចាកភាពអាត្មានិយមហើយ។ ជាបុព្វហេតុដ៏ត្រឹមត្រូវហើយ ដូចម្ដាយឳពុកដែលមានបុព្វហេតុនៃជីវិតរបស់គាត់ដើម្បីកូនៗដូច្នោះដែរ គឺជីវិតគាត់រស់ព្រោះតែមានកូន។

Recent Tips

ភាពជាអ្នកដឹកនាំតាមរយៈការកសាងស្នាដៃ | Leadership through achievement building

ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថាជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។