(៤ច)ដើម្បីទទួលបានជោគជ័យក្នុងជីវិត។

តើអ្វីទៅជា ៤ច?

១.​ចំណេះដឹង

ចំណេះដឹងគឺជាស្ពានចំលងមនុស្សទៅថ្ងៃអាគត និងជាអាវុធមុតស្រួចបើទោះបីជាមានប្រាក់ច្រើនប៉ុណ្ណាក៏មិនអាចទិញដូរបាន។

ជាការពិតណាស់ មានតែចំណេះវិជ្ជាទេដែលបានជួយមនុស្សឲ្យថ្កុំថ្កើងបាន ព្រោះចំណេះ​គឺ​ជាឃ្លាំងទ្រព្យ កាលណាមានចំណេះវិជ្ជាហើយ គេអាចយកចំណេះវិជ្ជានេះទៅប្រកបរបរបាន​គ្រប់យ៉ាងតាមជំនាញរបស់គេ។ ទ្រព្យនៃចំណេះវិជ្ជាគឺជាអរិយទ្រព្យ គឺទ្រព្យដ៏ប្រសើរ ងាយទុក​ស្រណុកដាក់ ពេលទៅណាមកណាមិនពិបាកវេចស្ពាយតាមផ្លូវដូចទ្រព្យនានា។ ទ្រព្យនេះចោរ​លួចមិនបាន ភ្លើងឆេះមិនដល់ កាលណាគេប្រើកាន់តែច្រើនកាន់តែចម្រើនឡើងថែមទៀត។ លើសពីនេះទៅទៀតចំណេះវិជ្ជាគឺជាអាវុធដ៏មុតថ្លាអាចកាប់ឆ្ការបាននូវឪបសគ្គតូចធំទាំងពួងបាន។សូម្បីតែព្រះភិរម្យភាសាអ៊ូ ហៅក្រមង៉ុយ ជាកវីខ្មែរដ៏ឆ្នើមមួយរូបក៏បានលើកតម្កើងពីតម្លៃនៃការវិជ្ជា​នេះដែរ ដូចត្រង់ចំណុចថា “បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ”។

២.​ចងចាំ

ពិតណាស់ ខួរក្បាល គឺជាចំណែកមួយនៃរាងកាយ។ ប៉ុន្តែ នៅក្នុងផ្នែកនេះ វាអាច​ជា​ម៉ាស៊ីន​កុំព្យូទ័រ​មួយ​គ្រឿង​ដូច្នោះដែរ។ យើងបញ្ចូលព័ត៌មាន ការរំជើបរំជួលចិត្ត សេចក្តីរំភើប បទពិសោធន៍ ហើយ​ព័ត៌មាន​ទាំងនោះ​នឹងត្រូវបានរក្សាទុកនៅ​ក្នុងប្រអប់ឯកសារមួយ។ ព័ត៌មានដែលសំខាន់ ត្រូវបានសម្រេច កាត់​រក្សា​ទុក​នៅ​ក្នុងប្រអប់ឯកសារដ៏ធំមួយ ខណៈដែលព័ត៌មានមិនសូវសំខាន់ ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ប្រអប់​ឯកសារ​ដែលពោរពេញទៅដោយឯកសារដទៃៗទៀត ហាក់បីដូចជា​ស្កេកស្កះជាទីបំផុត។
ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ អ្នកត្រូវទាញយកការចងចាំមកប្រើប្រាស់ម្តងហើយម្តងទៀត។ ការរក្សាទុកនូវទិន្នន័យ ព័ត៌​មានទាំងនេះ វានឹងជួយអ្នកឱ្យដឹងនូវមជ្ឈដ្ឋានជុំវិញខ្លួនអ្នក។ វាជួយឱ្យអ្នកស្គាល់មិត្តភក្តិ ស្គាល់​ផ្លូវ​ទៅ​កាន់​ផ្ទះ​សម្បែងរបស់អ្នក ហើយដឹងថា តើអ្នកនឹងធ្វើអ្វីបន្ទាប់ពីឮសំឡេងទូរស័ព្ទរោទិ៍។

«ពួកយើងគួរតែធ្វើខ្លួនដូចជាសត្វឃ្មុំអញ្ចឹង ហើយទុកចំនេះដឹងដែលយើងបានរៀនពីប្រភពខុសៗគ្នា នៅក្នុងរន្ធខុសៗគ្នាផងដែរ […] បន្ទាប់មក យើងគួរច្របល់ទឹកដមទាំងនោះចូលគ្នា បូករួមជាមួយទេពកោសល្យពីកំណើតរបស់យើង ដើម្បីបង្កើតជាសមាសធាតុផ្អែមថ្មីមួយ។ ទោះជាយើងដឹងថាវាធ្វើចេញពីគ្រឿងផ្សំអ្វីខ្លះក៏ដោយ ក៏សមាសធាតុថ្មីនោះ មានសភាពខុសពីប្រភពដើមរបស់វាទាំងអស់់។»

៣.​ចែករំលែក

​ វប្បធម៌​ចែក​រំលែក​សេចក្ដី​សុខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កាល​ពី​ជំនាន់​មុន គេ​បាន​ចាត់​ទុក​ថា ជា​វិធី​មួយ​សំខាន់​ក្នុង​ការ​ជួយ​បណ្ដុះ​គំនិត​មនុស្ស​ទាំង​ចាស់​ទាំង​ក្មេង​ឲ្យ​ចេះ​អត់​ឱន និង​មាន​ធម៌​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក មិន​បែក​បាក់​សាមគ្គី​គ្នា ឬ​មិន​ប្រើ​អំពើ​ហិង្សា ។ល។ ការបង្កើតបណ្តាញទំនាក់ទំនងជាមួយមនុស្សឆ្លាត និងមានមហិច្ឆតាដើម្បីចែករំលែកចំណេះដឹងគឺជាវិធីល្អបំផុតដែលអ្នកអាចធ្វើបានដើម្បីពាណិជ្ជកម្មរបស់អ្នក។ ខាងក្រោមនេះជាគំនិតមួយចំនួនដែលជួយអ្នកក្នុងការបង្កើតទំនាក់ទំនងដែលគាំទ្រគ្នាទៅវិញទៅមក៖

ប្រសិនបើអ្នកឃើញនរណាម្នាក់ធ្វើកិច្ចការអ្វីមួយដែលអ្នកចូលចិត្ត អ្នកត្រូវចូលរួមជួយគេ។ ហើយនៅពេលនរណាម្នាក់ចូលរួមជួយអ្នកក្នុងពេលកំពុងតែធ្វើអ្វីមួយ អ្នកត្រូវបើកចិត្តឱ្យទូលាយ។ បើមាននរណាម្នាក់ចង់និយាយរឿងអ្វីមួយប្រាប់អ្នករយៈពេល១០ទៅ១៥នាទី អ្នកមិនត្រូវបដិសេធបំណងគេទេ តែត្រូវបើកចិត្តបង្កើតទំនាក់ទំនង។ ហើយបើមានគេសុំដំបូន្មាន ឬយោបល់ក៏អ្នកគ្មានហេតុផលអ្វីត្រូវកំណាច់នឹងគេដែរ។

៤.ចូលរួម

​​​ ការ​សាមគ្គី គឺជា​ពាក្យពេចន៍​ដ៏​មានតម្លៃ​មួយ​សម្រាប់​បង្ហាញ​ពី​កម្លាំង នៃ​ការ​រួមចិត្តរួមគំនិត រួម​សកម្មភាព ក្នុង​បេសកម្ម​អ្វីមួយ​ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​។ ដោយឡែក ចាស់​បុរាណ​លោក​ក៏បាន​លើក​ឡើងជា​សុភាសិត​មួយ​ឃ្លា​ថា​«​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​»

បច្ចុប្បន្ននេះ មនុស្ស​ស្ទើ​គ្រប់គ្នា​តែងតែ​លើកយក​ពាក្យ​មួយ​ឃ្លា​«​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​» មក​ពន្យល់ និង​ណែនាំ​អ្នកដទៃ​ឲ្យ​រួបរួមគ្នា បណ្ដុះ​ស្មារតី​ស្រឡាញ់​ជាតិ ស៊ូស្លាប់​ដើម្បី​ជាតិ រស់​ដើម្បី​ជាតិ ហើយ​រួមគ្នា​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង​ដើម្បី​ឲ្យ​ជាតិរស់​ជាដើម​។ ពិតណាស់ ក្នុង​អត្ថន័យ​នៃ​សុភាសិត​នេះ ចាស់​បុរាណ​លោក​បានបង្ហាញ​យ៉ាងច្បាស់​ថា មិន​ថា​នៅក្នុង​ចំណងមិត្តភាព​ក្ដី ជីវិត​គ្រួសារ​ក្ដី ការធ្វើការ​ជា​សហជីព​ក្ដី ជា​ក្រុមហ៊ុន​ក្ដី ស្ថាប័ន​សង្គម​ក្ដី ជា​ពលរដ្ឋ​នៅក្នុង​សង្គមជាតិ​មួយ​ទាំងមូល​ក្ដី ឲ្យ​តែ​បុគ្គល​ម្នាក់ៗ​នៅតាម​ស្ថាប័ន​ទាំងនោះ​មាន​ស្មារតី​ចុះសម្រុង​គ្នា សហការគ្នា និង​រួម​សាមគ្គី​គ្នា ច្បាស់​ណាស់​គ្រប់​ចំណងមិត្តភាព ស្ថាប័ន និង​សង្គម​នោះ​នឹងមាន​ភាពរឹងមាំ និង​រីកចម្រើន​។

​ ប៉ុន្តែ ប្រសិនបើ​បុគ្គល​ទាំងនោះ​មិនអាច​មាននូវ​ស្មារតី សាមគ្គី​បានទេ ទោះបី​បុគ្គល​នីមួយៗ ព្យាយាម​ប្រឹងប្រែង​តែម្នាក់ឯង​យ៉ាងណា ក៏​មិនបាន​សមិទ្ធផល​ធំធេង​នោះដែរ​។ ហេតុផល​នេះហើយ ទើបបានជា​ចាស់​បុរាណ​លោក​លើកឡើង​ពំនោល​ពាក្យ​ពិចារណា​ទាំងនេះ​មក​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ពិចារណា​។

ចង្កឹះមួយដើម គេអាចកាច់បំបាក់ដោយងាយ ព្រោះភាពរឹងមាំតិចពេក។ ប៉ុន្តែបើគេរួមផ្គុំចង្កឹះច្រើនទៅកំលាំងក៏ច្រើនដែរ។ គេមិនអាចកាច់បំបាក់បានឡើយ។ ដូចគេយកអំបោះជាច្រើនសរសៃមកវេញធ្វើជាខ្សែពួរ រួចយកទៅទាក់ដំរីឲ្យជាប់បានដូច្នោះដែរ។

 
 
 
 
 
 
 
 

Recent Tips

ភាពជាអ្នកដឹកនាំតាមរយៈការកសាងស្នាដៃ | Leadership through achievement building

ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថាជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។