សូមទស្សនាវិដេអូខាងក្រោម៖

សម្រស់ពេលព្រឹក=បង្កើនប្រសិទ្ធភាពការងារ។

ការ​ក្រោក​ពី​គេង នៅ​ពេល​ព្រឹក​ព្រលឹម គឺ​ជា​រឿង​មួយ ដែល​ពិបាក​ធ្វើ​សម្រាប់​អ្នក​ដែល​រវល់​វក់​វី​នឹង​ការងារ សល់​ពី​ពេល​យប់។ ដូច្នេះ​ហើយ ទើប​ពួកគេ​ត្រូវ​គេង​សង​វិញ រហូត​ថ្ងៃ​រះ​ខ្លាំង ឬ​អាច​ដាច់​មួយ​ព្រឹក​ក៏​ថា​បាន។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​គេង​យូរ​ទ្រមក់​ម្ដងម្កាល មិន​អី​ទេ តែ​សូម​កុំ​ឲ្យ​ក្លាយ​ទៅ​ជា​ទម្លាប់ ជាប់​រាប់​ខួប​រាប់​ខែ និង​ធ្វើ​ឲ្យ​ខូច​សុខភាព និង​បាត់បង់​សម្រស់ ដោយ​មិន​ដឹង​ខ្លួន។

អ្នក​ជំនាញ​ផ្នែក​សម្រស់ និង​សុខភាព បង្ហើប​ឲ្យ​ដឹង​ថា ប្រសិន​បើ​យើង​ព្យាយាម​ក្រោក​ពី​គេង​ពី​ព្រលឹម​រាល់​ថ្ងៃ មាន​ន័យ​ថា យើង​ចំណេញ ៧ចំណុច ដ៏​សំខាន់។

ខាង​ក្រោម​នេះ ជា​អត្ថប្រយោជន៍ ខ្លះៗដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​ក្រោក​ពី​ព្រលឹម។

. អារម្មណ៍​ល្អ. ធ្វើការឆ្លាតជាងអ្នកដ៏ទៃ. សម្រស់​ស្បែក​ស្អាត. ប្រព័ន្ធ​ការពារ​រាងកាយរឹងមាំ. ការ​ចងចាំបានល្អ. ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ

ការក្រោកពីព្រលឹមជាទម្លាប់របស់មនុស្សជោគជ័យភាគច្រើន។ សូម្បីតែបក្សាបក្សី និងសត្វដែលលើដី សឹងតែទាំងអស់ក្រោកពីព្រលឹមដែរ។ ជំហានខាងក្រោមបានជួយខ្ញុំអោយក្រោកពីព្រលឹម ហើយខ្ញុំជឿថានឹងអាចជួយអ្នកបានដែរ៖

ជំហានទី ១៖ ដាក់ម៉ោងរោទ៍អោយឆ្ងាយពីខ្លួន

មូលហេតុមួយដែលយើងមិនជោគជ័យក្នុងការក្រោកពីព្រលឹមគឺ យើងដាក់ម៉ោងរោទ៍នៅជិតខ្លួន ដើម្បីអោយខ្លួនងាយស្រួលបិទនៅពេលក្រោកឡើង។

ជំហានទី ២៖ ម៉ោងរោទ៍ភ្លាម ក្រោកភ្លាម ហាមដង្អក់សូម្បីតែមួយវិនាទី

ការដង្អក់ ធ្វើអោយយើងមានគំនិតដើម្បីដេកបន្ត។

ជំហានទី ៣៖ ក្រោកឡើងភ្លាម រត់ទៅផឹកទឹកភ្លាម

បើអ្នកផឹកទឹក ២ ទៅ ៣កែវ វានឹងជួយអោយអ្នកស្វាង។

ជំហានទី ៤៖ កុំទៅជិតកន្លែងដំណែកវិញអោយសោះ

ក្រោកភ្លាម អ្នកត្រូវតែទៅរកវិធីសាស្រ្តយ៉ាងណាគេចអោយផុតពីកន្លែងដំណេក។ អ្នកអាចក្រោកឡើង ទៅងូតទឹក ឬចេញក្រៅ រត់ហត់ប្រាណ ជាដើម ប៉ុន្តែកុំនៅជិតកន្លែងដេកអោយសោះ។

ជំហានទី ៥៖ កំណត់គោលដៅនៃការក្រោក

វាងាយស្រួលក្នុងការដែលយើងចង់ដេកទៅវិញ បើយើងមិនដឹងថាយើងត្រូវក្រោកឡើងដើម្បីអ្វី។ ដូច្នេះយើងត្រូវកំណត់គោលដៅ ដែលវាអាចជាការហាត់ប្រាណ ការរៀបចំផែនការ ឬធ្វើអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតរបស់អ្នក។

ជំហានទី ៦៖ លុតដំខ្លួនចំពោះម៉ោងដែលត្រូវចូលគេង

មូលហេតុមួយដ៏សំខាន់ដែលធ្វើអោយការក្រោកពីព្រលឹម មិនមានប្រសិទ្ធភាពព្រោះយើងអត់បានលុតដំខ្លួនចំពោះម៉ោងដែលត្រូវចូលគេង។

ជំហានទី ៧៖. ត្រូវប្ដូរផ្នត់គំនិតអំពីការក្រោកព្រឹកព្រលឹម

បើអ្នកគិតថាអ្នកត្រូវការការគេងអោយ ៨ម៉ោង នោះអ្នកនឹងមានអារម្មណ៍ខ្សោះនៅពេលព្រលឹម ហើយមិនចង់ក្រោក ប្រសិនបើអ្នកដេកមិនទាន់គ្រប់ ៨ម៉ោង។ វាជាមូលហេតុដ៏ធំបំផុតនៃការមិនក្រោកពីព្រលឹម។ តើអ្នកធ្លាប់ដែរឬទេនៅពេលដែលអ្នកដេកមិនលក់ ដោយរង់ចាំថ្ងៃស្អែកមកដល់ ព្រោះថ្ងៃស្អែកជាថ្ងៃពិសេសសម្រាប់ជីវិតរបស់អ្នក ។ តើមានអ្វីកើតឡើងនៅដែលអ្នកភ្ញាក់ឡើង? គឺអ្នកមានអារម្មណ៍ថាមានកម្លាំង មានអារម្មណ៍ថាមិនខ្សោះអ្វីសោះបន្ទាប់ពីក្រោកឡើង ព្រោះមានអ្វីពិសេសសម្រាប់ថ្ងៃនេះ៕

យើងត្រូវដូរផ្នត់គំនិតដោយចាត់ទុកថ្ងៃនេះជាថ្ងៃថ្មី រៀងរាល់ថ្ងៃជាថ្ងៃពិសេស នោះអ្នកនឹងក្រោកពីព្រលឹមជាមិនខាន។

AGB Consulting was formed in 2013 to produce human resource services and business coach to industries all over Cambodia and into regional market. Our strategic business model is a combination of comprehensive human resource services with high expertise and reliable technology solutions to our clients at affordable cost. Our team are mixed of qualified professional with a high level of expertise and knowledge in the field. Moreover, we are dedicated to offer our clients the human resource solutions in the most efficient way to achieve the desired result.

GET IN TOUCH

Find US

  • No. 193B, St.163, Sangkat Phsar Derm Thkov, Khan Chomkamorn, Phnom Penh.