នេះគឺជា ទស្សនៈល្បីបំផុតរបស់លោក តូនី រ៉ូប៊ីន៖
លោក តូនី រ៉ូប៊ីន (Tony Robbins) គឺជាអ្នកជំនួញ, អ្នកនិពន្ធ និងជាសប្បុរសជនមួយរូបផងដែរ។ លោកកើតនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ១៩៦០ នៅរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។
សូមជម្រាបជូនថា នៅឆ្នាំ១៩៩១ លោក តូនី រ៉ូប៊ីន បានបង្កើតមូលនិធិមួយមានឈ្មោះថា “Anthony Robbins Foundation” ដែលបានជួយដល់ប្រជាជនខ្វះខាតនៅសហរដ្ឋអាមេរិកយ៉ាងច្រើននាក់។
នៅឆ្នាំ២០១៤ លោកបានបោះពុម្ពផ្សាយសៀវភៅមួយក្បាលមានចំណងជើងថា “Master the Game” ដែលលក់ដាច់ជាងគេបំផុតលើទីផ្សារ ហើយមានការថតចម្លងរហូតដល់១លានក្បាល នាឆ្នាំបោះពុម្ពផ្សាយដំបូង។
គួរជម្រាបជូនដែរថា ក្នុងឆ្នាំ២០១៤ លោក តូនី រ៉ូប៊ីន បានបរិច្ចាគប្រាក់ចំណេញពីការលក់សៀវភៅ “Master the Game” និងប្រាក់ផ្ទាល់ខ្លួនមួយចំនួន ដើម្បីទិញអាហារចែកជូនប្រជាជនក្រីក្រនៅ សហរដ្ឋអាមេរិកបានពិសាផងដែរ។
មិនគួរនឹងភ្លេចជម្រាបជូនដែរថា ក្រៅពីស្នាដៃនៃការបោះពុម្ពសៀវភៅ លោកតូនី ក៏មានទស្សនៈអប់រំល្អៗជាច្រើន ដែលមានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយយ៉ាងវិសេសវិសាល។