ការងារជាក្រុមទាមទារ មិនមែនងាយស្រួល ដូចការងារបុគ្គលទេ។ វាទាមទារនូវ ការសហការ ការយោគយល់ និងការគ្រប់គ្រងដឹកនាំ។ ដើម្បីឲ្យការងារ ជាក្រុមទទួលបានជោគជ័យ គេគួរពិចារណា នូវចំនុចដូចខាងក្រោម៖
១. មេក្រុមត្រូវយល់ច្បាស់ពីខ្លួនឯង ពីរបៀបធ្វើការរបស់ខ្លួន និងត្រូវដឹងថាការគ្រប់គ្រង ដឹកនាំរបស់ខ្លួនជះឥទ្ធិពល យ៉ាងដូចម្តេចខ្លះ ចំពោះកូនក្រុម។ មេក្រុមត្រូវមានចរិត ជាអ្នកដឹកនាំ និង ចេះបត់បែន។
២. មេក្រុមត្រូវចំណាយពេល ជាមួយកូនក្រុម និងស្វែងយល់ពីពួកគេ ឲ្យបានច្បាស់។ កូនក្រុមម្នាក់ៗសុទ្ធតែ ជាចំណែកមិនអាចខ្វះបាន ដែលជួយដល់ ជោគជ័យ ក្រុមទាំងមូល។
៣. កំណត់តួនាទីនិង ការទទួលខុសត្រូវ ឲ្យបានច្បាស់លាស់៖ នេះជាដំណាក់កាល ដ៏លំបាកមួយ ព្រោះថាការចាត់ភារកិច្ច ឲ្យត្រូវតាមជំនាញ និងសមតាមបំណង របស់សមាជិក ក្រុមម្នាក់ៗពុំមែនជា រឿងសាមញ្ញទេ។ ការរៀបចំតួនាទីនិង ការទទួលខុសត្រូវបានល្អ នឹងនាំឲ្យក្រុមសាមគ្គី បង្កើតបានជាកម្លាំង រួមផ្តុំនៃចំណេះ ជំនាញខុសៗគ្នា ឆ្ពោះទៅរកជោគជ័យ។
៤. ទំនាក់ទំនងល្អជាប្រចាំ។ ការដែលគ្រាន់តែនិយាយគ្នានោះគឺមិនគ្រប់គ្រាន់ទេដើម្បីកសាងទំនាក់ទំនងល្អជាមួយសហការីរបស់អ្នក។ ប្រសិនបើអ្នកចង់កាត់បន្ថយការយល់ច្រឡំ ខណៈពេលដែលធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធិភាពក្នុងការសហការគ្នា អ្នកគួរតែពិចារណាបែងចែកពេលវេលាដែលស័ក្ដិសមដើម្បីពង្រឹងទំនាក់ទំនងការងារ ដែលអ្នកមានជាមួយមិត្តរួមការងាររបស់អ្នក។
៥. ទទួលស្គាល់ស្នាដៃនិងផ្តល់រង្វាន់៖ នេះជាការលើកទឹកចិត្តមួយធ្វើឲ្យ ក្រុមកាន់តែពេញចិត្ត នឹងការងារ និងកាន់តែមានកម្លាំងធ្វើការ។
AGB Consulting ផ្តល់នូវចំណេះដឹងល្អៗជាច្រើនដូចជា៖
– ផ្តល់ការអប់រំតាមបែបពុទ្ធសាសនា
– ផ្តល់នូវVideo កំសាន្តអារម្មណ៍ – រឿងអប់រំខ្លីៗ -ល
***More Information Link
១. https://www.facebook.com/agbconsulting/
២. https://www.facebook.com/AGB-Training…
៣. https://agb-consulting.com/