រឿងបុរសអ្នកកាប់អុស

តោះថ្ងៃនេះយើងមកតាមដានរឿងខ្លីតែបែបអប់រំមួយទៀតដែលមានដំណងជើងថា ៖ “បុរសអ្នកកាប់អុស” ។ 

កាលពីព្រេងនាយមានអ្នកកាប់អុសដ៏ខ្លាំងខ្លាម្នាក់ បានសុំការងារនៅកន្លែងលក់ឈើមួយកន្លែង ហើយគាត់ក៏ទទួលបានការងារនោះ។ ប្រាក់ខែដែលបុរសអ្នកកាប់អុសនោះទទួលបាន គឺសមទៅនឹងលក្ខខ័ណ្ឌការងារ។ ដោយសារតែហេតុនោះហើយទើបបានជា អ្នកកាប់អុសប្តេជ្ញាចិត្តធ្វើវាអោយបានល្អ។

ថៅកែរបស់គាត់បានអោយពូថៅដ៏មុតមួយទៅគាត់ ហើយបង្ហាញទីតាំងដែលគាត់ត្រូវទៅកាប់។

ថ្ងៃដំបូង បុរសអ្នកកាប់អុសកាប់បាន ១៨ ដើម។

«ពិតជាល្អខ្លាំងណាស់!» ថៅកែលាន់មាត់សរសើរគាត់, «ខំប្រឹងបន្តទៀត!»

ពាក្យសំដីសរសើររបស់ថៅកែជាការ ជម្រុញលើកទឹកចិត្តដ៏ខ្លាំងមួយ។ ថ្ងៃបន្ទាប់បុរសអ្នកកាប់អុសបានខិតខំប្រឹងជាខ្លាំង ប៉ុន្តែគាត់កាប់បានត្រឹមតែ ១៥ដើមតែប៉ុណ្ណោះ។ ថ្ងៃបន្ទាប់ទៀត បុរសខំប្រឹងកាន់តែខ្លាំងថែមទៀត​ ប៉ុន្តែគាត់អាចកាប់បានត្រឹមតែ ១០ ដើមទេ។ ថ្ងៃបន្ទាប់ៗទៀតគាត់កាប់បានកាន់តែតិចទៅៗ បើទោះបីជាគាត់ខំប្រឹងខ្លាំងណាក៏ដោយ។

គាត់និយាយក្នុងចិត្តតែម្នាក់ឯងថា៖ «ខ្ញុំប្រហែលចុះខ្សោយកំលាំងហើយមើលទៅ»។ គាត់ក៏បានទៅជួបថៅកែរបស់គាត់ ហើយនិយាយសុំទោស។ គាត់មិនដឹងថាមកពីមូលហេតុអ្វីនោះទេ បានជាមិនអាចកាប់បានច្រើន បើទោះបីជាគាត់ខំប្រឹងខ្លាំងយ៉ាងណាក៏ដោយ។

«តើអ្នកសំលៀងពូថៅរបស់អ្នកចុងក្រោយនៅពេលណា?» ថៅកែសួរទៅកាន់គាត់។

«សំលៀង? ខ្ញុំគ្មានពេលក្នុងការសំលៀងពូថៅរបស់ខ្ញុំទេ។ ខ្ញុំរវល់តែខំប្រឹងកាប់ឈើ»។

Recent Tips

ភាពជាអ្នកដឹកនាំតាមរយៈការកសាងស្នាដៃ | Leadership through achievement building

ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថាជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។