មនុស្សស្រី

ការ​សិក្សា​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​ចំណេះដឹង​ សមត្ថភាព​ និង​ក្លាយ​ជា​មនុស្ស​ដែល​មាន​តម្លៃ​ក្នុង​ក្នុង​សង្គម​។​ ជា​ពិសេស​វា​រឹត​តែ​សំខាន់​សម្រាប់​មនុស្ស​ស្រី​ ដែល​​អ្នក​មិន​គួរ​បោះ​បង់​ចោល​ការ​រៀន​សូត្រ​នោះ​ឡើយ​​ ព្រោះ​​វា​ធ្វើ​ឲ្យ​អ្នក​៖​

១. បង្កើន​ចំណេះ​ដឹង​ និង​តម្លៃ​ខ្លួន​ឯង

ចំណេះដឹង​គឺ​ជា​តម្លៃ​មួយ​ដែល​​សំខាន់​សម្រាប់​មនុស្ស​ស្រី​ ព្រោះ​​អ្នក​​​គ្មាន​ចំណេះ​ដឹង​អ្នក​អាច​នឹង​ត្រូវ​គេ​មើល​ងាយ​ មិន​ឲ្យ​តម្លៃ​ ការ​ជាន់​ឈ្លី​ជា​ដើម។

២. ចៀសវាង​ពី​ការ​បោក​ប្រាស់

មនុស្ស​ស្រី​ងាយ​នឹង​រង​គ្រោះ​បំផុត​ក្នុង​ការ​ចាញ់​បោក​គេ​ ព្រោះ​បើ​អ្នក​​​​​គ្មាន​ចំណេះ​ដឹង និង​ ក្រី​ក្រ​ ​អ្នក​​ឆាប់​នឹង​ចាញ់​បោក​ និង​ជឿ​ទុក​ចិត្ត​​គេ​ ដោយសារ​​​​តែ​មិន​បាន​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​។

៣. មាន​សមត្ថភាព​ក្នុង​ការ​ចូល​រួម​ការងារ​សង្គម

ភាគ​ច្រើន​នៃ​ការងារ​សង្គម​មិន​សូវ​ឃើញ​វត្តមាន​របស់​មនុស្ស​ស្រី​ក៏​ដោយសារ​តែ​មនុស្ស​ស្រី​គ្មាន​សមត្ថភាព​ គ្មាន​ឱកាស​ តែ​បើ​​អ្នក​​​រៀន​បាន​ច្រើន​ មាន​សមត្ថភាព​ខ្ពស់​នោះ​អ្នក​ក៏​អាច​ចូល​រួម​ក្នុង​ការងារ​សង្គម​បាន​ដូច​បុរស​ដែរ។

Recent Tips

ភាពជាអ្នកដឹកនាំតាមរយៈការកសាងស្នាដៃ | Leadership through achievement building

ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថាជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។