
✍️អ្នកមិនទាន់រៀនចប់ សម្តែងក្តីបារម្ភខ្លាចមិនមានការងារធ្វើនៅពេលបញ្ចប់ការសិក្សា។ អ្នករៀនចប់មួយចំនួនទទួលបានការងារធ្វើភ្លាមៗ បន្ទាប់ពីបញ្ចប់ការសិក្សា។ ប៉ុន្តែនិសិត្សខ្លះបញ្ចប់ការសិក្សាបាន១ឆ្នាំ ឬ២ឆ្នាំហើយ នៅមិនទាន់រកការងារធ្វើបានផង។ រីឯនិស្សិតខ្លះទៀតទទួលបានការងារធ្វើដែរ ប៉ុន្តែជាការងារពាក់កណ្តាលម៉ោង ជាការងារមិនមានកិច្ចសន្យាទៀងទាត់ ឬជាការងារបណ្តោះអាសន្ន។ល។
✍️ពេលខ្លះ ដោយសារតែកង្វះខាតទីផ្សារ និស្សិតខ្លះរៀនមុខជំនាញគណនេយ្យ ប៉ុន្តែក្លាយខ្លួនទៅជាអ្នកនិពន្ធ។ និស្សិតខ្លះទៀតរៀនជំនាញបច្ចេកវិទ្យាព័ត៌មាន ប៉ុន្តែក្រោយមកក្លាយខ្លួនទៅជាអ្នកបកប្រែភាសាអង់គ្លេសក៏មានដែរ។ និស្សិតខ្លះមានតែសញ្ញាប័ត្រ មានតែទ្រឹស្តី ប៉ុន្តែខ្វះបទពិសោធន៍និងចំណេះធ្វើ។
✍️និស្សិតខ្លះចេញពីសាលាភ្លាមចង់ធ្វើធំតែម្តង ពោលគឺមិនចង់ទទួលយកការងារតូចតាចដើម្បីពង្រឹងបទពិសោធន៍ទេ។ និស្សិតខ្លះទៀត ចេញពីសាលាភ្លាមទាមទារប្រាក់បៀវត្សរ៍ខ្ពស់ហួសហេតុ ដោយខ្លួនឯងមិនទាន់មានបទពិសោធន៍ការងារអ្វីទាំងអស់។ កំហុសមួយទៀតរបស់និស្សិតមួយចំនួននាពេលបច្ចុប្បន្ននេះ គឺពួកគេមិនចង់ធ្វើការងារស្ម័គ្រចិត្ត ដើម្បីទទួលបទពិសោធន៍នៅក្នុងវ័យសិក្សា។ បញ្ហាមួយទៀតដែលជាបញ្ហាធំចម្បងដែរនោះគឺនិស្សិតកាន់តែច្រើនឡើង នាំគ្នារៀនយកសញ្ញាប័ត្រអនុបណ្ឌិត និងបណ្ឌិត។ រៀនកាន់ខែខ្ពស់ជំរុញអារម្មណ៍ពួកគេមិនចង់អោយធ្វើការងារតូចតាច ឬល្មមនោះទេ។
✍️បើចង់ក្លាយជាថៅកែត្រូវតែឆ្លងកាត់ការធ្វើជាបុគ្គលិកគេសិនដើម្បីទទួលយកបទពិសោធន៍និងអារម្មណ៍ជាបុគ្គលិកគេនោះយ៉ាងម៉ិច ហើយត្រូវគ្រប់គ្រងបុគ្គលិកដោយរបៀបឬយុទ្ធសាស្រ្តបែបណា។