ម្ចាស់អាជីវកម្មគួរដឹង គន្លឹះ ៦ជំហាន

ម្ចាស់អាជីវកម្មគួរដឹង គន្លឹះ ៦ជំហាន ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែប្រសើរឡើង ក្រុមហ៊ុន Action Coach នឹងរៀបចំវេទិកាសិក្ខាសាលាមួយ ស្តីពី ៦ជំហាន ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែប្រសើរឡើង ដើម្បីជួយដោះស្រាយរាល់បញ្ហារបស់ម្ចាស់អាជីវកម្ម ដោយបង្កើតឱ្យមានប្រព័ន្ធការងាររឹងមាំ ផលចំណេញ និងពេលវេលាគ្រប់គ្រាន់ក្នុងការពង្រីកឱ្យកាន់តែរីកចម្រើន។
សិក្ខាសាលា នឹងជួយចង្អុលបង្ហាញផ្លូវ ឱ្យម្ចាស់អាជីវកម្មទាំងអស់យល់ដឹងពីរបៀបបង្កើតលុយ បង្កើតពេលវេលា និងបង្កើតក្រុមការងារដ៏រឹងមាំមួយ សម្រាប់ជំរុញឱ្យក្រុមហ៊ុនលូតលាស់យ៉ាងឆាប់រហ័ស។
នៅក្នុងវេទិកាសិក្ខាសាលាស្តីពី«៦ជំហាន ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែប្រសើរឡើង» នេះ រួមាន៖

១.ការបង្កើតមូលដ្ឋានគ្រឹះអាជីវកម្មឱ្យរឹងមាំ៖ អាជីវកម្មប្រៀបដូចជាផ្ទះផងដែរ អាជីវកម្មដែលរីកចម្រើនលូតលាស់បានល្អ និងយូរអង្វែង ដោយសារតែមានគ្រឹះរឹងមាំ។ ជាមួយនឹងការកសាងគ្រឹះអាជីវកម្ម មិនខុសគ្នានោះទេ គឺមានមូលដ្ឋានគ្រឹះចំនួន ៤យ៉ាង ដែលនឹងបង្ហាញនៅក្នុងសិក្ខាសាលាតែម្តង។
២.ការបង្កើតលុយ៖ តើធ្វើយ៉ាងណា ដើម្បីឱ្យម្ចាស់អាជីវកម្មបង្កើតលុយ? ជាមួយគ្នានោះ ដើម្បីឱ្យម្ចាស់អាជីវកម្មបង្កើតលុយបាន គឺមានវិធានចំនួន​៥ ដែលទាក់ទងទៅនឹងទីផ្សារ និងការលក់ប្រកបដោយប្រសិទ្ធភាព។
៣.ការ​បង្កើតប្រព័ន្ធគ្រប់គ្រងអាជីវកម្ម៖ តើធ្វើយ៉ាងណា ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព ឱ្យម្ចាស់អាជីវកម្មមានពេលវេលាកាន់តែច្រើន? ធម្មតាម្ចាស់អាជីវកម្ម គឺមានការមមារញឹក ខ្វះខាតពេលវេលា ដោយសារតែមិនមានប្រព័ន្ធគ្រប់គ្រង ដែលធ្វើពួកគេប្រើពេលវេលាច្រើននៅក្នុងការគ្រប់គ្រងអាជីវកម្ម។
៤. ការគ្រប់គ្រងក្រុមការងារឱ្យរឹងមាំ៖ ម្ចាស់អាជីវកម្ម តែងតែមានបញ្ហាប្រឈមក្នុងការគ្រប់គ្រងក្រុមការងារ ដើម្បីឱ្យមានប្រសិទ្ធភាព។​ នៅក្នុងករណីនេះ នឹងលើកយកចំណុច ៦យ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យក្រុមការងារមានភាពរឹងមាំ។
៥. បង្កើតបាននូវឧត្តមប្រយោជន៍៖ នៅក្នុងចំណុចនេះ ម្ចាស់អាជីវកម្ម ត្រូវធ្វើយ៉ាងណា ដើម្បីបង្កើតឱ្យបាន (១+១=៤) នៅក្នុងអាជីវកម្មរបស់លោកអ្នក។ ដូច្នេះ វាគ្មិន នឹងបង្ហាញជូននៅក្នុងសិក្ខាសាលានោះផងដែរ។
៦. លទ្ធផលការងារ៖ លទ្ធផលនេះ គឺបានមកពីការទទួលបានពីជំហានទាំង៥ ខាងលើរបស់ម្ចាស់អាជីវកម្ម បានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ដំណើរការក្រុមហ៊ុននីមួយៗ។
ដូច្នេះ បើសិនជា ម្ចាស់អាជីវកម្មទាំងអស់មានចំណាប់អារម្មណ៍ក្នុងសិក្ខាសាលាស្តីអំពី ៦ជំហាន ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែប្រសើរឡើងនេះ
សូមទំនាក់ទំនងមកកាន់ ០១២ ២២៥ ៧៨៨/ ០៩៨ ២២៥ ៧៨៨

AGB Consulting was formed in 2013 to produce human resource services and business coach to industries all over Cambodia and into regional market. Our strategic business model is a combination of comprehensive human resource services with high expertise and reliable technology solutions to our clients at affordable cost. Our team are mixed of qualified professional with a high level of expertise and knowledge in the field. Moreover, we are dedicated to offer our clients the human resource solutions in the most efficient way to achieve the desired result.

GET IN TOUCH

Find US

  • No. 193B, St.163, Sangkat Phsar Derm Thkov, Khan Chomkamorn, Phnom Penh.